Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងច្បាស់ហើយ លក្ខណៈសម្បត្តិកាមេរ៉ា៤គ្រាប់លើ Galaxy S21 Ultra

  • Print

គណនី Twitter ឈ្មោះ Ice Universe ដែលជាអ្នកចែកចាយព័ត៌មានលេចធ្លាយច្បាស់ៗជាច្រើនអំពីផលិតផលបច្ចេកវិទ្យាថ្មីៗបានចេញមកបញ្ជាក់លក្ខណៈសម្បត្តិនៃកាមេរ៉ា Galaxy S21 Ultra ដែលបានលេចចេញកាលពីខែមុន។

រូបភាពខាងលើនេះបានបង្ហាញលម្អិតអំពីកាមេរ៉ាចំនួន ៤គ្រាប់នៅផ្នែកខាងក្រោយរបស់ Galaxy S21 Ultra។ កាមេរ៉ាមេគឺជា ISOCELL HM3 ទំហំ 108MP ដែលគាំទ្រមុខងារ Super PD Autofocus។

វានឹងអាចស្រូបយកពន្លឺបានប្រសើរជាង Sensor HM1 ដែល Samsung បានប្រើក្នុងឆ្នាំនេះ ដែលប្រសើរជាង ១២%។ កម្រិត Resolution គឺមានធំគ្រប់គ្រាប់សម្រាប់ការថតរូបភាព Zoom បែបឌីជីថលបានចំនួន៣ដង។

យ៉ាងណាក្ដីវាក៏មានបំពាក់កាមេរ៉ា Telephoto មួយទំហំ 10MP ដែលអាច Zoom បានបីដង និងមានមុខងារ Dual Pixel AF។ ការថតរូប Zoom លើសពីបីដងឡើងទៅ ទំនងជាប្រើប្រាស់ទិន្នន័យពីកាមេរ៉ា Telephoto នេះរួមជាមួយកាមេរ៉ាមេដាក់បញ្ចូលគ្នា។

ពេលដែលថតរូប Zoom រហូតដល់១០ដង ស្មាតហ្វូននេះនឹងប្ដូរទៅប្រើកាមេរ៉ា Periscope ទំហំ 10MP ដែលវាអាច Zoom Optical បាន១០ដង និងមានគាំទ្រមុខងារ Dual-PD Autofocus ផងដែរ។ ចុងក្រោយគឺកាមេរ៉ា Ultrawide ទំហំ 12MP ដែលជា Sensor IMX563។

វាគឺជាកាមេរ៉ាតែមួយគត់ដែលប្រើនូវ Sensor របស់ Sony។ Galaxy S21 Ultra នឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យា Laser Autofocus ដែល Samsung បានប្រើលើ Note20 Ultra៕

ដកស្រង៉ពី៖sabay