Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google ប្ដូរគោលការណ៍ថ្មី បើឃើញបាត់ឯកសារសំខាន់ៗកុំឆ្ងល់ឲ្យសោះ

  • Print

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិច Google បានចេញគោលការណ៍ថ្មី ចំពោះអ្នកប្រើប្រាស់សេវាកម្ម គណនី Gmail កម្មវិធីការិយាល័យ Docs និងកម្មវិធី Google Photos ដោយនឹងមានការលុបទិន្នន័យអ្នកប្រើប្រាស់ចេញ បើសិនជាគណនីនោះអសកម្ម ឬមិនបានប្រើប្រាស់អំឡុងរយៈពេល ២ឆ្នាំ ឡើងទៅ។

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នាពេលខាងមុខ ពួកគេនឹងអនុម័តគោលការណ៍ថ្មីនេះ ដោយលុបទិន្នន័យចំពោះតែសេវាកម្មពីរបីរបស់ខ្លួនប៉ុណ្ណោះ ហើយចាប់ពីថ្ងៃខែដដែល ឆ្នាំ២០២៣ ទៅ ពួកគេនឹងធ្វើការលុបទិន្នន័យសរុបទៅលើសេវាកម្ម Drive, Docs, Sheets, Slides, Jamboard, Gmail, Photos, Drawings, Forms និង Siteប្រសិនបើគណនីមិនគោរពតាមគោលនយោបាយខាងលើ។

Google ពន្យល់បន្ថែមថាអ្នកប្រើប្រាស់បើមិនចង់បាត់បង់ទិន្នន័យនោះទេ យ៉ាងហោចណាស់គួរភ្ជាប់គណនីរបស់ខ្លួនទៅកម្មវិធី Google App ឬ web browser របស់ខ្លួន ដើម្បីបង្ហាញថាគណនីរបស់ខ្លួននៅប្រើប្រាស់នៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនឹងមិនលុបទិន្នន័យអ្នកប្រើប្រាស់ដែលទិញកញ្ចប់សេវាកម្មប្រចាំខែនោះទេ រួមទាំងអ្នកប្រើប្រាស់ Google Workspace ដែលគេតែងស្គាល់ថា GSuite for business ផងដែរ៕

ដកស្រង់ពី៖sabay