Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុបិន្ដ​ក្លាយ​ជា​ការពិត​ហើយ! ពេជ្រ ចរណៃ ទើប​បើក​ដំណើរការ​សាលា​គុន​ល្បុក្កតោ​ខ្មែរ

  • Print

តារាសម្ដែងស្រី អ៊ិត កន្និកា ហៅពេជ្រ ចរណៃ ចាប់ផ្ដើមដំណើរការសាលាគុនល្បុក្កតោឈ្មោះ"ជ័យ តេជៈ" របស់ខ្លួនហើយ បន្ទាប់ពីបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា ចេញវិញ្ញាប័នប័ត្រទទួលស្គាល់ការចុះឈ្មោះបើកសាលាគុនដែលនាងជាប្រធាន។

កញ្ញា ពេជ្រ ចរណៃ ដែលបច្ចុប្បន្នកំពុងមមាញឹកនឹងការថតរឿងផង និងបង្ហាត់ក្បាច់គុនល្បុក្កតោដល់ពលទាហាននៅអង្គភាពយោធាមួយ ឥឡូវនេះនាងបានហក់ទៅបើកសាលាគុនផ្ទាល់ខ្លួន។ មុនការបើកនេះ នាងក៏ធ្លាប់បង្ហើបប្រាប់Sabay ដែរថា នាងនឹងបើកសាលាគុនផ្ទាល់ខ្លួនមួយ ដើម្បីចូលរួមអភិវឌ្ឍ អភិរក្ស បណ្ដុះបណ្ដាល និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវក្បាច់គុនល្បុក្កតោខ្មែរ។

តារាសម្ដែងរូបស្រស់សោភា មានទេពកោសល្យខាងក្បាច់គុនបុរាណខ្មែររូបនេះ ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុកម្សិលមិញថា ក្នុងនាមកញ្ញាជាប្រធានសាលាគុន និងបុគ្គលិកប្រតិបត្ដិទាំងអស់សូមថ្លែងអំណរគុណដល់ឯកឧត្ដម សាន គឹមស៊ាន ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជាដែលបានផ្ដល់វិញ្ញាបនបត្រទទួលស្គាល់សាលារបស់នាង។

សូមបញ្ជាក់ថា សាលាគុនល្បុក្កតោ"ជ័យ តេជៈ" ដែលតារាសម្ដែង អ៊ិត កន្និកា ទើបបើកដំណើរការនេះ ស្ថិតនៅដីឡូត៍លេង២៦០៨ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ Sabay