Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកកាន់ Galaxy S21 Ultra នឹងលែងពិបាករើសរវាងអេក្រេង់ 120Hz និងអេក្រង់ 2K

  • Print

Galaxy S21 Ultra នឹងអាចគាំទ្រការប្រើប្រាស់អេក្រង់ Refresh Rate 120Hz និងកម្រិតបង្ហាញ WQHD+ (ឬ 2K) ក្នុងពេលដំណាលគ្នាតែម្ដង។ នេះបើតាមការអះអាងរបស់ Ice Universe ជាប្រភពបញ្ចេញដំណឹងលេចធ្លាយដ៏ល្បីមួយ។

គួរដឹងថាលើ Galaxy S20 ដែលចេញឆ្នាំមុន Samsung បាននាំយកមកនូវអេក្រង់ដែលមាន Refresh Rate 120Hz។ យ៉ាងណាក្ដី ប្រសិនបើប្រើអេក្រង់ 120Hz នោះកម្រិតបង្ហាញត្រូវធ្លាក់មកត្រឹម FHD+ ប៉ុណ្ណោះ។

លើ Note 20 Ultra អេក្រង់ 120Hz បានកែសម្រួលឲ្យប្រសើរជាងមុន ប៉ុន្តែគ្រាន់តែកែសម្រួលមកជាប្រភេទ Adaptive Refresh Rate ដែលអាចផ្លាស់ប្ដូរល្បឿននៃ Refresh Rate ដោយស្វ័យប្រវត្តិ។ ការប្រើអេក្រង់ 120Hz និងកម្រិតបង្ហាញ 2K ក្នុងពេលតែមួយនេះ ទំនងជាមានផ្ដាច់មុខតែនៅលើ Galaxy S21 Ultra ប៉ុណ្ណោះ ដោយនឹងមិនមានលើ Galaxy S21 និង Galaxy S21+ នោះទេ៕

ដកស្រង់ពី៖sabay