Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្លែកតិចអី! ធ្លាប់តែឃើញ យូរី តែងខ្លួនស៊ិចស៊ីពេលស្លៀកផាមួងខ្មែរបែបនេះស្អាតសមសួនណាស់

  • Print

ជារឿយៗតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា យូរី តែងតែបញ្ចេញ Style ថតរូបជាមួយសម្លៀកបំពាក់បែប សិចស៊ី ឃ្យូតៗជាច្រើនម៉ូដដែលធ្វើឱ្យមហាជនហៅនាងថា ជាតារាស្រីសិចស៊ីមួយរូប។

យ៉ាងណាមិញ មិនថាម៉ូដសម្លៀកបំពាក់បែបណានោះទេ ក៏តារាស្រីរូបនេះអាចលេងម៉ូដស្អាតៗទាក់ភ្នែកមហាជនដែរ។ ជាក់ស្ដែងលើកនេះ ទស្សនិកជនប្រាកដជាប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយរូបរាងថ្មីរបស់ យូរី ក្នុងឈុត ប្រពៃណីវិញម្ដង។ ដោយថ្មីៗនេះ យូរី ទើបបង្ហោះរូបចូលរួមក្នុងពិធីមង្គលការមួយ ហើយនាងបាន គ្រងហូលផាមួងខ្មែរ ពណ៌មាសឆ្នូតក្រឡាក្រហមផ្កាពិតជាស្រស់ស្អាតស៊ីជាមួយសាច់សខ្ចីរបស់នាងខ្លាំងមែនទែន។

យ៉ាងណាមិញតាំងតែពីឈានជើងចូលទ្រនំថ្មី គេសង្កេតឃើញថា យូរី ហាក់រីកមុខរីកមាត់កាន់តែខ្លាំងជា មួយសមិទ្ធផលជោគជ័យលើបទចម្រៀងច្រើនបទ។ ហើយបទចម្រៀងរបស់តារាស្រីរូបនេះភាគច្រើន ជាបទញាក់កន្រ្តាក់អារម្មណ៍ ហើយបទទាំងអស់នោះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន៕

ដកស្រង់ពី៖ Sabay