Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង «ក្រមុំឡិកឡក់កំលោះទុយមុយ» នឹងត្រូវលើកយកមកផលិតជាថ្មី ក្រោយរំលងផុត ១៥ឆ្នាំ

  • Print

ភាពយន្តភាគដ៏ល្បីល្បាញប្រចាំប្រវត្តិសាស្ត្រ K-Drama កាលពីខ្ទង់ ១៥ឆ្នាំជាងមុនមានចំណងជើងថា «Princess Hours» ឬ «ក្រមុំឡិកឡក់កំលោះទុយមុយ» នឹងត្រូវចាប់ផ្ដើមផលិតសាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗ។

បើយោងតាមវិបសាយ Jaedam Media ក្រុមហ៊ុនដែលគ្រប់គ្រងសិទ្ធិផ្សាយរឿង «Princess Hours» របស់ Park So Hee បានបញ្ជាក់ថាថ្មីៗនេះ ពួកគេបានចុះហត្ថលេខាផលិតខ្សែភាពយន្តនេះឡើងវិញ ជាមួយនឹងក្រុមហ៊ុន Group8។ Group8 បានសាងស្នាដៃជាច្រើនមកហើយក្នុងវិស័យភាពយន្ត ដូចជារឿង Boys Over Flowers, Hey Ghost, Let’s Fight និងរឿង Princess Hours នេះជាដើម។

អ្នកធ្លាប់តាមដានរឿងនេះ នៅចាំមិនភ្លេចទេ នូវសាច់រឿង ឈុតឆាកសំខាន់ៗក្នុងរឿងនេះ ដែលនិយាយពីក្មេងស្រីវិទ្យាល័យម្នាក់ ដែលត្រូវក្លាយជាមហេសីរបស់ស្ដេចគ្រងរាជ្យ តាមរយៈមង្គលការដែលកើតចេញពីការផ្គូរផ្គងរបស់ចាស់ទុំ។ ភាពយន្តនេះចូលរួមសម្ដែងដោយតារាប្រុសស្រីល្បីៗជាច្រើននាក់ដូចជា៖ Yoon Eun Hye, Ju Ji Hoon, Kim Jeong Hoon, និង Song Ji Hyo។

ចំណែកពេលវេលាថត និងចាក់ផ្សាយ ក៏ដូចជាសមាសភាពតួអង្គសម្រាប់ Version ថ្មីនេះ នៅមិនទាន់មានការបង្ហាញនៅឡើយទេ៕

ដកស្រង់ពី៖ Sabay