ជំនាន់ជិះឡានទៅលេងសួន! ព្រាប សុវត្ថិ បញ្ចេញរូបក្នុងថ្ងៃរៀបការរបស់លោក កាលជាង ២០ឆ្នាំមុន យ៉ាងកម្រ
- Details
- Category: Other News
រូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានលោកបញ្ចេញតាមបណ្ដាញសង្គមFacebook ក្នុងថ្ងៃខួប២៤ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់លោកកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
លោក ព្រាប សុវត្ថិ កម្របញ្ចេញរូបថតអាពាហ៍ពិពាហ៍របស់ខ្លួនណាស់ ហើយបើលោកបញ្ចេញក៏បញ្ចេញតែមួយ ឬពីរសន្លឹកប៉ុណ្ណោះ។ ប៉ុន្តែខួប នៃចំណងស្នេហ៍លើកនេះហាក់ខុសប្លែកលើកមុនៗ ដោយសារតែលោកបានបង្ហោះរូបថតរហូតដល់ទៅ៤សន្លឹក ហើយមានភ្ជាប់ជាមួយសារដ៏ផ្អែមល្ហែម និងនៅតែមានអត្ថន័យជ្រាលជ្រៅចំពោះស្នេហាកំលោះ និងក្រមុំរបស់លោកកាលពីជាង២០ឆ្នាំមុន។
ព្រាប សុវត្ថិ៖"នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់24ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់"។ លោក ព្រាប សុវត្ថិ បានរក្សាភាពល្បីល្បាញរបស់ខ្លួនក្នុងនាមជាកំពូលតារាចម្រៀងរបស់កម្ពុជាតាំងពីអំឡុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
លោក ព្រាប សុវត្ថិ បានរៀបការតាំងពីឆ្នាំ១៩៩៧ ហើយបង្កើតបានកូនប្រុសជាចំណងស្នេហ៍ចំនួនបីនាក់ គឺលោក សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្និនាត និងសុវត្ថិ សិរិវុឌ្ឍ។ បច្ចុប្បន្នកូនប្រុស គឺជាមន្ដ្រីយោធា និងជាតារាចម្រៀងល្បីឈ្មោះក្នុងវិស័យសិល្បៈ ដោយពីរនាក់ គឺជាតារាចម្រៀងប្រចាំនៅផលិតកម្មហង្សមាស និងម្នាក់ស្ថិតនៅក្នុងនាមជាតារាចម្រៀងឯករាជ្យ៕
ដកស្រង់ពី៖ Sabay