Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួស វីហ្សា ទម្លាយខ្ទេចគ្មានសល់ក្រោយ ពេជ្រ សោភា ធ្វើរឿងបែបនេះដាក់

  • Print

តារាចម្រៀងប្រចាំផលិតកម្មហង្ស មាស សួស វីហ្សា បង្ហោះសារទម្លាយរឿងរ៉ាវខ្ទេចគ្មានសល់ចំពោះ តារាចម្រៀងរួបទ្រនំអ្នកនាង ពេជ្រ សោភា ក្រោយនាងបានធ្វើរឿងគួរឱ្យរំភើបមួយចំពោះ វីហ្សា ខណៈ នាងសម្រាកព្យាបាលជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៥ មេសា ម្សិលមិញនេះ តារាចម្រៀងសម្លេងស្រទន់ ពេជ្រ សោភា បានធ្វើរឿងរំភើបមួយ ដាក់ វីហ្សា ដោយនាងបានទិញបាច់ផ្កាយ៉ាងធំ ជាមួយនឹងសម្លៀកបំពាក់មួយឈុតហើយ សោភា បាន បោកដោយដៃនាងផ្ទាល់ ជូនជាពិសេសសសម្រាប់ វីហ្សា ដែលកំពុងសម្រាកព្យាបាល។

ក្រោយទទួលបានកាដូពិសេស និងការសួរសុខទុក្ខពីតារារួមទ្រនំបែបស្រាប់តែ សួស វីហ្សា បានទម្លាយ រឿងនាងជាមួយ សោភា ភ្លាមថា៖” អរគុណខ្លាំងណាស់បងស្រីដ៏សែនល្អ តាំងតែពីដើមមកគាត់នេះ ហើយតែងតែល្អជាមួយខ្ញុំណាស់ គាត់ចូលចិត្តជួយគេ នឹងចូលចិត្តធ្វើអោយគេឯងសប្បាយគ្រប់គ្នា កន្លងមកខ្ញុំមិនដែលបង្ហាញទេ តែថ្ងៃនេះខ្ញុំសុំបង្ហោះម្តងអោយបងប្អូនបានដឹងថាគាត់នេះហើយជា កំលាំងចិត្តខ្ញុំមួយផ្នែកធំ គាត់តែងលួងពេលខ្ញុំយំ គាត់ចូលចិត្តនិយាយធ្វើអោយសើច គាត់តែងតែ ឆាតមក Good morning Good night ដាក់ខ្ញុំរហូតគរាន់តែលឺថាខ្ញុំឆ្លងCOVID-19 គាត់កាន់តែយក ចិត្តទុកដាក់ ទិញថ្នាំអោយញុំគ្រប់មុខតាំងពីមិនទាន់មកពេទ្យ រហូតមកដល់ពេទ្យហើយក៏គាត់នៅតែ បារម្ភសួរនាំ។

ហើយខោអាវនេះគ្រាន់តែដឹងថាញុមស្រលាញ់ គាត់សុខចិត្តទិញហើយយកទៅ បោកភ្លាមដើម្បីយកមកឱ្យហើយខំជិះទៅទិញបាច់ផ្កាទុកសូប្រាយ ហើយខំជិះយកមកអោយដល់ពេទ្យ ព្យាបាលCOVID-19 ទៀត”។ រម្លឹកផងដែលថាបច្ចុប្បន្នតារាសម្រៀងរូបនេះនៅតែបន្តសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្រោយធ្វើតេស្ដ រកកូវីដ-19លើកទី៣ រកឃើញតេស្ដវិជ្ជមាន៕

ដកស្រង់ពី៖ Sabay