Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាសូណាស់! លោក ហួរ ឡាវី ធ្លាក់ក្នុងស្ថានភាពបែបនេះ ក្រោយភរិយាទទួលមរណៈភាពចោល

  • Print

តារាចម្រៀង វី ឌីណែត នៅតែបញ្ចេញសកម្មភាពស្រណោះនឹកអ្នកម្ដាយ បើទោះជាអ្នកមានគុណបាន ស្លាប់ឃ្លាតឆ្ងាយ អស់រយៈពេលច្រើនថ្ងៃមកហើយ។

ដោយឡែកស្ថានភាពរបស់ឪពុក វី ណែត ក៏មិន ខុសអីពីនាងប៉ុន្មានដែរ។ ជារឿយៗ ឌីណែត តែងតែបង្ហាញអារម្មណ៍ស្រងូតស្រងាត់នឹកអាល័យអ្នកម្ដាយដែលស្លាប់ចោលនាង មួយប៉ព្រិចដោយសារតែជំងឺកូវីដ-19ផ្ដាច់សង្ខារឱ្យព្រ័តពីក្រុមគ្រួសារ។

ដោយឡែកថ្មីៗនេះ ឌីណែត បានបង្ហោះសារស្រណោះរៀបរាប់ពីស្ថានភាពលោក ហួរ ឡាវី ក្រោយពីភរិយាបានស្លាប់ចោលលោក។ តារាស្រី ឲ្យដឹងថា ឪពុកនាង មានភាពក្រៀមក្រំ ស្ងាត់ស្ងៀម នឹករលឹកភរិយាស្ទើររាល់ថ្ងៃ។ វី ឌីណែត៖” ម៉ាក់ហាផ្កាម៉ាក់ដាំ រីកស្អាតណាស់ ម៉ាក់ដឹងអត់ប៉ាស្រោចទឹកអោយរាល់ថ្ងៃ ប៉ាតែងតែ អង្គុយមើលផ្កាម៉ាក់ដាំរហូត ហើយប៉ាគាត់ស្រងូតស្រងាត់ណាស់តាំងពីគ្មានម៉ាក់នៅ”។

មួយឃ្លានេះ ហាក់បីដូចជាប៉ះទង្គិចអារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ ឌីណែត ដែលត្រូវបាត់បង់អ្នកម្ដាយជាទី ស្រលាញ់ឆាប់រហ័យបែបនេះ សូម្បីតែលើកចុងក្រោយក៏មិនអាចឃើញមុខ ដោយសារតែកាលនោះ ឌីណែត និងសមាជិកគ្រួសារផ្សេងទៀតជាប់ធ្វើចត្តាឡីស័ក។

រម្លឹកផងដែរថា ភរិយាយរបស់តារាចម្រៀងជើសចាស់លោក ហួរ ឡាវី បានបាត់បង់ជីវិតដោយសារជំងឺ កូវីដ១៩ ក្រោយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ១១ មិនា ឆ្នាំ២០២១៕

ដកស្រង់ពី៖ Sabay