Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉ូលីន ប្រកាសបញ្ចប់ ការ​តែង​ខ្លួន​ជា​ស្រី ក្រោយ​រៀប​ការ

  • Print

ភ្នំពេញ៖ តារាចម្រៀង មានជំនាញអាច បកស្រាយបទចម្រៀង បានទាំងបុរស និងស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ជាញឹកញាប់ ឲ្យតែលោក បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ គឺលោកតែងតែ តុបតែងខ្លួនជា មនុស្សស្រី ជាប់ជាប្រចាំ រហូតធ្វើឲ្យ ទស្សនិកជន ភាគច្រើនគិតថា តារារូបនេះ ជាមនុស្សភេទទី៣ ហើយថា មិនត្រូវលោកអាច តុបតែងខ្លួន ជាស្រីបែបនេះ រហូតមួយជីវិត ក៏ថាបាន។

ប៉ុន្តែទាក់ទង និងការលើកឡើងនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា រ៉ូលីន ចេញមុខប្រកាស ជាសាធារណៈថា នៅពេលណា ដែលលោករៀបការ ជាមួយនារីណាម្នាក់ ហើយនោះ គឺលោកនឹងបញ្ចប់ ការតែងខ្លួន ជាស្រីទៀតហើយ ។ កាលពីអំឡុង ថ្ងៃបុណ្យនៃក្តីស្រលាញ់ ទស្សនិកជនធ្លាប់ បានឃើញពីភាព ឈឺចាប់របស់ រ៉ូលីន ម្តងរួចមកហើយដោយ លោកបានរៀបរាប់ ទាំងទឹកភ្នែកថា លោកមិនចង់តុបតែងខ្លួន ជាមនុស្សស្រីឡើយ តែដោយសារតម្រូវ ចិត្តទស្សនិកជន និងអាជីពសិល្បៈ ដើម្បីរកលុយ គឺលោកសុខចិត្ត ធ្វើគ្រប់យ៉ាង ទោះជាលោក មិនចង់ក៏ដោយ ។

ជាការពិតតាម រយៈការបង្ហាញ អារម្មណ៍ពិតនេះ បានសរបញ្ជាក់ឲ្យឃើញថា តារារូបនេះ គឺជាបុរសពិត មិនមែនជាប្រភេទ មនុស្សស្រលាញ់ ភេទដូចគ្នា ឬក៏ហៅថា ខ្ទើយឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺតារារូបនេះបាន ប្រកាសជា សាធារណៈថា លោកនឹងឈប់តែង ខ្លួនជាស្រីទៀត ប្រសិនបើថ្ងៃណាមួយ លោកសម្រេចចិត្តរៀបការ សាងគ្រួសារដូច បុរសដទៃទៀត ។

នៅពេលថ្មីៗនេះ តារាចម្រៀង ដែលអាចបកស្រាយត្រាប់ តាមម្ចាស់សំនៀងដើម បានយ៉ាងពីរោះ លោក រ៉ូលីន បាន និយាយបង្ហើ ដោយលាក់លៀម « ប្រសិនបើខ្ញុំរៀបការ ជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ហើយលោកនឹង បោះចោល ការតុបតែងខ្លួន បែបជា មនុស្សស្រីនេះ ហើយពេលនេះ ខ្ញុំក៏កំពុង តែមើលចិត្តថ្លើមរាប់អាន ជាមួយមនុស្សម្នាក់ ដែលពួកយើង បានស្គាល់គ្នា មួយឆ្នាំហើយ តែខ្ញុំមិនទាន់ ដឹងទេថា រៀបការនៅ ពេលណា…» ។

ក្នុងនោះតារា រូបនេះបាននិយាយ បង្ហើរទៀតថា ក្នុងអំឡុងពេល ដែលលោក មានទំនាក់ទំនងស្នេហា ជាមួយមនុស្ស ម្នាក់នោះ គឺអនុស្សាវរីយ ច្រើនទាំង សប្បាយនិងទឹកភ្នែក បើទោះជារាល់ថ្ងៃ លោកតុបតែងខ្លួន បែបជាមនុស្សស្រីប៉ុន្តែ គេនៅរង់ចាំលោក មិនត្អូញត្អែរឡើយ ។ ហេតុនេះលោក ក៏ចង់ផ្ញើរសារ ទៅមនុស្សម្នាក់នោះថា « ខ្ញុំអរគុណគ្រប់បែប យ៉ាងដែលធ្វើ សម្រាប់ខ្ញុំ និងអត់ទ្រាំ សម្រាប់ខ្ញុំ នាពេលកន្លងមក» ។ ប៉ុន្តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ខ្លាំង នោះគឺតារា រូបនេះមិនព្រម ប្រាប់ជាសាធារណៈ ឡើយថា មនុស្សម្នាក់ដែល ជាគូស្នេហ៍ របស់លោកនោះ ជាអ្នកណាឲ្យច្បាស់ លាស់ឡើយ ៕

ដកស្រង់ពី៖  Khmer-Note