Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែ​ស្បែក​ជ្រូក​ចាក់​សាក់ អាច​លក់បាន​ជិត​មួយ​ម៉ឺន​ដុល្លារ​ដែរ​

  • Print

រូបភាព ទាំងនេះ បង្ហាញពីម៉ូត សាក់ចម្រុះគ្នា គួរឱ្យចាប់អារម្មណ៍រួម មានតួអង្គក្នុងខ្សែ ភាពយន្ដគំនូរជីវចល របស់ផលិតកម្ម Walt Disney Productionsដូចជារូបនាង ទេពអប្សរ តូច Little Mermaid,រូបសាក់ដែលគេប្រទះឃើញនៅ លើខ្លួនអ្នកទោស ជនជាតិរុស្ស៊ីនិង សូម្បីស្លាកសញ្ញា ផលិតផលរបស់ ក្រុមហ៊ុនសម្លៀកបំពាក់ Louis Vuitton ដ៏ល្បីរបស់បារាំងទៀតផង។

ប៉ុន្ដែអ្វីដែល ចម្លែកស្ទើរមិនគួរឱ្យ ជឿនោះនៅត្រង់ថា ស្នាមសាក់ទាំងនេះ ស្ថិតនៅលើខ្លួន សត្វជ្រូករស់ មិនមែនខ្លួនមនុស្ស ។ លោក វីម ដេលវ៉ូយេ (Wim Delvoye) វិចិត្រករជនជាតិ បែលហ្ស៊ិកបាន ចាប់ផ្ដើមចាក់សាក់លើជ្រូករស់ក្នុង ឆ្នាំ១៩៩៧ នៅសហរដ្ឋអាមេរិក មុនពេលធ្វើវា នៅក្នុងប្រទេស ចិនពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០០៨ ពីព្រោះនៅទីនោះ ច្បាប់សុខុមាលភាព សត្វមិនសូវ តឹងរ៉ឹង ។

វិចិត្រកររូប នេះបានអះអាងថា ជ្រូកទាំងនេះពិត ជាទម្រើសណាស់ ដោយប្រជាជននៅយ៉ាង ជិន (Yang Zhen) រដ្ឋធានីប៉េកាំង និយាយថាពួកគេភ្ញាក់ ផ្អើលណាស់ដែលគេ ស្រឡាញ់ពួកវា ខ្លាំងបែបនេះ ។ វិចិត្រករដល់ទៅ៣នាក់រួមគ្នា ចាក់សាក់ឱ្យ ជ្រូកមួយក្បាល ក្នុងពេលជាមួយគ្នា ដោយការចាក់ ថ្នាំស្ពឹកឱ្យវា។ ប៉ុន្ដែក្រុមអ្នកធ្វើ យុទ្ធនាការការពារ សិទ្ធិសត្វបានត្អូញត្អែរថា ជ្រូកទាំងនេះ បានរងទុក្ខដោយ មិនចាំបាច់និងរងការរំលោភបំពាន ដើម្បីប្រាក់ចំណេញ ក្នុងផ្លូវមិនត្រឹមត្រូវ។

សូមបញ្ជាក់ថា ស្បែកជ្រូក នីមួយៗលក់បានថ្លៃរហូតដល់ទៅ៨០.០០០ដុល្លារឯណោះ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា