Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ford បង្ហាញ​រថយន្ត Ford Ranger មាន​បច្ចេកទេស​ដ៏​ទំនើប​បំផុត ស៊េរីឆ្នាំ២០១៦

  • Print

បាងកក-ថៃ៖ ក្រុមហ៊ុន Ford នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ បានដាក់បង្ហាញជាផ្លូវការ នូវរថយន្ត FordRanger ស៊េរីឆ្នាំ ២០១៦ ដែលជារថយន្តដ៏ថ្មី ស្រឡាងមួយ ដែលមានបច្ចេកវិទ្យា ដ៏វ៉ៃឆ្លាត ជាមួយនឹងរូបរាងដ៏ស្រស់ ដ៏រឹងមាំ និងមានការ រចនាម៉ូដ ស្រស់សង្ហារផងដែរ ។

រថយន្ត Pick up ស៊េរីថ្មីនេះ នឹងត្រូវដាក់លក់ ១៨០ប្រទេស ទូទាំងពិភពលោក ចាប់តាំងពីថ្ងៃនេះតទៅ ហើយពលរដ្ឋកម្ពុជា ក៏អាចបញ្ជា ទិញបានផងដែរ ។
ភ្នាក់ងារព័ត៌មាន ដែលទៅចូលរួមក្នុងពិព័រណ៍ រថយន្តលំដាប់ពិភពលោក នាទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍មកថា ពិធីតាំងបង្ហាញ រថយន្ត Ford Ranger ស៊េរីឆ្នាំ២០១៦ ដែលត្រូវបាន ដាក់តាំងបង្ហាញ ជាសាធារណនាទីក្រុងបាកក ប្រទេសថៃ ដោយមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំរថយន្ត ក្រុមហ៊ុន Ford មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលថៃ អតិថិជនក្រុមហ៊ុន Ford រួមនឹង អ្នកព័ត៌មានមកពី បណ្តាប្រទេសជាច្រើន ផ្សេងទៀត ។

លោក Brbett weatley នាយករងផ្នែកលក់ទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន Ford ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១៦ បានបង្កើតឡើងដោយ រួមបញ្ចូលនូវកម្រិតផា សុខភាព និងសមត្ថភាពខ្ពស់ ក្នុងការបើកបរ លើផ្លូវរលាក់ដើម្បី សមស្របទៅតាមតម្រូវការ របស់អ្នកប្រើប្រាស់ ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ គឺជារថយន្តដែល ស័ក្តិសមបំផុតសម្រាប់ អ្នកបើកបរ ដែលអាចបត់បែន បានគ្រប់កាលៈទេសៈ ជាមួយស្ថានភាពផ្លូវលំបាក ហើយផ្តល់ភាពងាយស្រួល បំផុតសម្រាប់អតិថិជន ក្នុងការបំពេញការងារ ក៏ដូចជាប្រើប្រាស់សម្រាប់ លក្ខណៈ គ្រួសារផងដែរ ។

គ្រប់ផ្នែកទាំងអស់ នៃរថយន្ត Ford ស៊េរីថ្មី តួខាងមុខរបស់រថយន្ត មានភាពស្រស់ស្អាត ទាន់សម័យ និងវ៉ៃឆ្លាតជាមួយ បច្ចេកវិទ្យាខ្ពស់ ។ ផ្នែកខាងក្នុងត្រូវបានបង្កើត ឡើងជាមួយនឹងប្រព័ន្ធ ដែលមានសុវត្ថិភាព និងការច្នៃប្រឌិតខ្ពស់ ដែល ផ្តល់ជូននូវ ផាសុខភាពដល់អ្នកប្រើប្រាស់ ។

មិនតែប៉ុណ្ណោះ រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១៦ ជាប្រភេទ រថយន្តខុសពីបណ្តា រថយន្តដទៃ ដែលបំពាក់ ដោយបច្ចេកវិទ្យាចុងក្រោយ អាចធ្វើដំណើរ បានគ្រប់កាលៈទេសៈ និង ជំនះគ្រប់ឧបសគ្គទាំងអស់ ។ រថយន្ត Ford អាចបើកបរកាត់ទឹកជ្រៅ ជម្រៅរហូតដល់ ៨០០មីលីម៉ែត្រ ជាមួយនឹងកម្ពស់រថយន្តផុតពីដីកម្ពស់ ២៣០ មីលីម៉ែត្រ ។ ក្នុងករណី ជួបជាមួយ ឧបសគ្គផ្សេងៗ អ្នកបើកបរអាចផ្លាស់ប្តូរពីការ បើករថយន្ត ក្នុងប្រព័ន្ធធម្មតា ទៅជាប្រព័ន្ធកាពីតាស ដោយមិនចាំបាច់បញ្ឈប់ រថយន្តឡើយ ។

នៅពេលបើកបរចុះចំណោទ អ្នកបើកបរក៏អាចប្រើ ប្រាស់ប្រព័ន្ធកាពីតាស ដោយផ្សារភ្ជាប់ទៅនឹង ប្រព័ន្ធចាប់ហ្វ្រាំង ដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយ ភាពរអិល ។ រថយន្ត Ford ស៊េរីថ្មីនេះ អាចផ្ទុកទម្ងន់បានរហូតដល់ ៣៥០០ គីឡូ ជាមួយទំហំនៃផ្នែក ខាងក្រោយអាចផ្ទុក ទម្ងន់បានរហូតដល់ ១១៧៥គីឡូ ៕

 

ដកស្រងពី៖ដើមអម្ពិល