Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

HUAWEI តែងតាំង​លោក David Sun អគ្គនាយក​ប្រតិបត្តិ​ថ្មី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

  • Print

កាលពីថ្ងៃ 13 មីនា ឆ្នាំ 2015 ក្រុមហ៊ុន HUAWEI ជាក្រុមហ៊ុនឈាន មុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្នែក ទូរគមនាគមន៍ និងជាក្រុមហ៊ុន ស្មាតហ្វូនដ៍ធំលេខ 3 លើពិភពលោក បានតែងតាំងលោក David Sun អគ្គនាយកប្រតិបត្តិថ្មី ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ។

លោក David Sun នឹងគ្រប់គ្រងនូវ រាល់គ្រប់ដំណើរការ និងទទួលខុស ត្រូវផ្នែកអភិវឌ្ឍន៍ អាជីវកម្ម ដូចជាផ្នែកបណ្តាញទូរសព្ទ័ ផ្នែកដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ និងផ្នែកហ្គ្រុបអាជីវកម្ម អតិថិជន (ស្មាតហ្វូន) ។ ក្រុមហ៊ុន HUAWEI មានវត្តមាននិង ដំណើរអាជីវកម្ម របស់ខ្លួននៅក្នុង តំបន់តាំងពីឆ្នាំ 1997 ។ អគ្គនាយកប្រតិបត្តិថ្មីនេះ គឺពោញដោយបទពិសោធន៍ និងជោគជ័យក្នុង អាជីពដ៍យូរអង្វែង ក្នុងប្រវត្តិការងារ ដែលលោកដឹកនាំ និងពង្រឹងចំណែកទីផ្សារ ក៍ដូចជាជំរុញ តួរលេខលក់មាន កំណើនដ៍ខ្លាំង ។

លោកអគ្គនាយក Sun មានបទពិសោធន៍ ក្នុងការងារជាថ្នាក់ ដឹកនាំអស់រយៈពេល 17 ឆ្នាំ ផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យា គាត់បាន ចាប់ផ្តើមអាជីពជាមួយ Huawei តាំងពីឆ្នាំ 1998 ដោយទទួលបាន នូវតំណែងថ្នាក់ដឹកនាំធំៗដូចជា នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Hangzhou នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Guangzhou នាយកផ្នែកលក់ផ្នែក បណ្តាញណែតវឺក និងបច្ចេកវិទ្យា នៅប្រទេសចិន ។ លោកអគ្គនាយក Sun បាននិយាយថា “ពិភពនៃបច្ចេកវិទ្យា ដំណោះស្រាយទូរគមនាគមន៍ និងគ្រឿងអេឡិចត្រូនិក សម័យនេះ មានការប្រែប្រួល និងអភិវឌ្ឍន៍ដ៍ខ្លាំងបំផុត នេះគឺជាអ្វី HUAWEI នឹងឈោងចាប់នូវ ឱកាសក្នុងយុគសម័យបំលាស់ប្តូរនេះ ។

HUAWEI បានតាំងចិត្ត ក្នុងការ នាំមកដំណោះស្រាយ និងសេវាកម្ម ដ៍ល្អបំផុតថ្មីបំផុត និងធ្វើយ៉ាងណាអោយ អតិថិជនទទួល បានជោគជ័យ និងចំណេញក្នុងអាជីវកម្ម ។ “ លោកអគ្គនាយក Sun ក៍ធ្លាប់ធ្វើជាអគ្គនាយកប្រតិបត្តិស្តីទី និងនាយកគ្រប់គ្រងផ្នែក បច្ចេកវិទ្យា និងដំណោះស្រាយផ្នែក ទូរគមនាគមន៍ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មុននឹងលោកនឹង ឡើងមកតំណែងនេះ ។ គួរបញ្ជាក់ថា ប្រទេសដែលនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ហុងកុង តៃវ៉ាន នេប៉ាល ឥណ្ឌា និង ស្រីឡាំងកា ។

អំពីគ្រុបអាជីវកម្មសម្រាប់អតិថិជន Huawei ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុងបម្រើមួយភាគបី នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ នៅឆ្នាំ ២០១៤ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខបីនៅលើពិភពលោក។

គ្រុបអាជីវកម្មមួយ ក្នុងចំណោមគ្រុប អាជីវកម្មបីរបស់ក្រុមហ៊ុន Huawei មានដូចជា គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) ដែលចែកចាយ នូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេតតាមទូរស័ព្ទ (MBB) និងឧបករណ៍អ៊ីនធើណេតតាមផ្ទះ។ ជាមួយនឹងបទពិសោធន៍ អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍(ICT) អស់រយៈពេលជាង២០ឆ្នាំ ជាបណ្តាញសកល ដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏ មានបទពិសោធន៍ គ្រុបអាជីវកម្មសម្រាប់ អតិថិជន Huawei (BG) បានប្តេជ្ញាពាំនាំ យកបច្ចេកវិជ្ជា ចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់អ្នក ប្រើប្រាស់គ្រប់ទីកន្លែង៕

ដកស្រង់ពី៖ កោះសន្ដិភាព