Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលិតកម្ម​ថោ​ន​ ចុះ​កិច្ច​សន្យា​ជាមួយ​តារាចម្រៀង​ខ្មែរសុរិន្ទ​នាង​ ចេ​ន ​សាយ​ចៃ

  • Print

ភ្នំពេញ ៖ ថ្មីៗនេះផលិតកម្ម ថោនបាននិង កំពុងតែសម្រិតសម្រាំង ធ្វើការផលិតបទ ចម្រៀងខារ៉ាអូខេ ជាចង្វាក់ កន្ទ្រឹម រាំវង់ លាំលាវ សារ៉ាវ៉ាន់ តាលុង ជាដើម ដើម្បីចេញលក់ នៅលើទីផ្សារសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខនេះ ហើយដើម្បីឲ្យ មានភាពទាក់ទាញ កាន់តែខ្លាំងថែម ទៀតនោះថោន ក៏បានចុះកិច្ចសន្យា ជាមួយតារា ចម្រៀងស្រីល្បី ឈ្មោះខ្មែរសុរិន្ទ ថែមទៀតផង។

ដើម្បីចង់ដឹងអំពី ព័ត៌មានលំអិត បន្ថែមទាក់ទង ទៅនឹងផលិតកម្ម ថោនចុះកិច្ចសន្យា ជាមួអ្នកចម្រៀង ស្រីខ្មែរសុរិន្ទនេះ ដែរលោក មាស សុខរតនៈអ្នកចាត់ការ ទូទៅផលិតកម្ម ថោនបាននិយាយ ប្រាប់«កម្ពុជាថ្មី»ថា ខាងផលិតកម្ម របស់លោកពិត ជាបានទទួលចុះ កិច្ចសន្យាជាមួយ តារាចម្រៀងខ្មែរ សុរិន្ទអ្នកនាង ចេន សាយចៃពិតមែន ដើម្បីចេញលក់ អាល់ប៊ុមបទចម្រៀង បុណ្យចូលឆ្នាំ ប្រពៃណីជាតិហើយ បន្ទាប់ពីវត្តមានរបស់តារាចម្រៀង ចេន សាយចៃ នោះក៏នៅមានតារា សិល្បៈខ្មែរយើង ដូចជារ៉ូលីន ប៊ីអាយជី នាយគ្រឿន នាយពាក់មីជាដើម ហើយផលិតកម្ម ថោនមានការរំពឹងខ្ពស់ ចំពោះការចេញលក់CD-VCDបទចម្រៀងជាចង្វាក់ប្រពៃណី សម្រាប់ឆ្នាំនេះ។

លោក មាស សុខរតនៈបន្តថា សម្រាប់អ្នកចម្រៀងខ្មែរ សុរិន្ទអ្នកនាង ចេន សាយចៃ វិញខាងផលិតកម្ម មានបទចម្រៀង ជាច្រើនបទសម្រាប់ នាងច្រៀងដូចជាបទ «បាត់ខោខ្លី» ដែលច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀង ខ្មែរសំឡេងស្អកខេម រួមទាំងបទ«ខ្ជិលនឹងយកប្តី» បទ«នឹកស្រុកខ្មែរ» និងមានបទជាច្រើនទៀត ហើយបទចម្រៀងទាំងនេះ នឹងចេញលក់នៅ លើទីផ្សារសិល្បៈនា ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខនេះហើយ។

ជាមួយគ្នានឹង វត្តមានរបស់តារា ចម្រៀងស្រីខ្មែរ សុរិន្ទនេះដែរ ផលិតកម្មថោនសង្ឃឹមថា អាចនឹងលក់នៅ អាល់ប៊ុមបទចម្រៀង បុណ្យចូលឆ្នាំថ្មី២០១៥ ក្នុងបរិមាណមួយ ខ្ពស់ឈានទៅដល់ ការបំបែកកំណត់ត្រាជាថ្មីជាក់ជា មិនខាននោះឡើយ។ សូមរំលឹកឲ្យដឹងដែរថា អ្នកនាង ចេន សាយចៃ គឺជាតារាចម្រៀងខ្មែរសុរិន្ទដែលមានឈ្មោះបោះសំឡេងម្នាក់ក្នុងចំណោមតារាចម្រៀងខ្មែរសុរិន្ទល្បីឈ្មោះមួយចំនួនដូចជា ខុង ឃុយជាដើម។

អ្នកនាង ចេន សាយចៃធ្លាប់ បានអង្រួនឆាកតន្ត្រី និងទាក់ទាញការចាប់ អារម្មណ៍ពីសំណាក់ ប្រជាពលរដ្ឋខ្មែរដែល រស់នៅប្រទេសកម្ពុជា និងនៅតាមបណ្ដា ប្រទេសលើពិភពលោក ជាពិសេសនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងយូធូបជាដើម៕

ដកស្រង់ពី៖ កម្ពុជាថ្មី