Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung Galaxy S6 ធ្វើឲ្យភ្ញាក់ផ្អើល បណ្តាញ សារព័ត៌មាន នានាជុំវិញ ​ពិភពលោក

  • Print

គិតចាប់ពី ចុងឆ្នាំ២០១៤ រហូតដល់ខែមីនា ឆ្នាំ២០១៥ បណ្តាញអ្នកសារព័ត៌មាន មិនតិចទេ ទាំងក្នុងស្រុក និងក្រៅស្រុក បានចេញមុខទស្សន៍ទាយ រូបរាងពិតរបស់ ទូរស័ព្ទដៃទំនើប Samsung Galaxy S6 រហូតដល់ថ្ងៃទី 0១ ខែមីនា ដែលរូបរាងពិត របស់ទូរស័ព្ទដៃ Samsung Galaxy S6 ត្រូវបានបង្ហាញជាផ្លូវការ នៅក្នុងពិរពណ៌សមាជ ទូរស័ព្ទពិភពលោក នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ជាមួយនឹងទូរស័ព្ទដៃកញ្ចក់ កោង ដែលទទួលបាន ពានរង្វាន់ជាទូរស័ព្ទ ដែលមានគំនិត ច្នៃប្រឌិតគ្មានពីរ និងល្អបំផុតគឺ Samsung Galaxy S6 Edge ។

បណ្តាញសារព័ត៌មាន ល្បីៗនៅលើពិភពលោក ជាច្រើនបានធ្វើ ការផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍សមាជ ទូរស័ព្ទពិភពលោក (Mobile World Congress) ជាមួយការបង្ហាញរូបរាង ពិតរបស់ទូរស័ព្ទដៃ Galaxy S6 នេះ មានរួមទាំង គេហទំព័រល្បី CNET ផងដែរ។ សារព័ត៌មាន BBC News បានសរសេរចំណង ជើងធំៗថា «ក្រុមហ៊ុន APPLE ច្បាស់ជាយំ មិនខានពេលឃើញ ទូរស័ព្ទដៃក ញ្ចក់កោងរបស់ Samsung » ។

សារព័ត៌មាន ជាច្រើនទៀតក៏ បានធ្វើការប្រៀបធៀប ពីលក្ខណៈសម្បត្តិ របស់ទូរស័ព្ទ Galaxy S6 ទៅនឹងទូរស័ព្ទល្បីៗ ពីក្រុមហ៊ុននានា ជុំវិញពិភពលោក ដែលគ្មានទូរស័ព្ទណាអាចស៊ីដាច់ Samsung Galaxy S6 Edge បាននៅឡើយទេ និងមានចំណុច ពិសេសរហូតដល់ ១០ យ៉ាងរបស់ទូរស័ព្ទដៃ Samsung Galaxy S6 មានសមត្ថភាព អាចធ្វើបាន ដែលទូរស័ព្ទ iPhone6 មិនអាចធ្វើបាន រួមមានបណ្តាញ សារព័ត៌មាន The Verge, The Financial Times, Bloomberg Business, Android Community, Business Insider, និងសារព័ត៌មាន Entrepreneur ជាដើម ។

មិនត្រឹមតែប៉ុណ្ណោះ បណ្តាញសារព័ត៌មាន Thearabiapost, Ajw.asahi, Pressreader, Globaltimes, Nbcnews, CNNMoney, Daily Mail និង Reuters UK បានបញ្ចេញអត្ថបទ របស់ខ្លួនដែល មានចំណងជើងថា «Samsung បង្ហាញទូរស័ព្ទ ដៃស្មាតហ្វូន Galaxy ម៉ូដែលថ្មី ដើម្បីបំបាក់ APPLE» ។ ចំណែកឯបណ្តាញ សារព័ត៌មានកម្ពុជាយើង ក៏បានចុះផ្សាយផងដែរ មានដូចជា Business News ក៏ដូចជា Cambo Report ផងដែរ បានដាក់ចំណង ជើងផ្សេងៗពីគ្នា ដែលនិយាយពី ចំនុចពិសេស ៨ យ៉ាងដែលយើង អាចដឹងថា រវាង Samsung S6 និង iPhone 6 មួយណាខ្លាំងជាង និងខ្លះទៀតសរសេរថា ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទថ្មី Galaxy S6 ស្អាតដាច់គេនៅក្នុង ពិរពណ៌សមាជទូរស័ព្ទ ពិភពលោកឆ្នាំ២០១៥ (MWC) ។

គួរបញ្ចាក់ផងដែរថា ទូរស័ព្ទស្មាតហ្វូនទំនើប Samsung Galaxy S6 និង ទូរស័ព្ទស្មាតហ្វូនគ្មានពីរ Samsung Galaxy S6 Edge ទាំងពីរនេះ ត្រៀមនឹងសម្ពោធលក់ ជាផ្លូវការក្នុងខែមេសា ខាងមុខនេះហើយ ក្រោយពីបានបង្ហាញខ្លួន លើអ៊ីនធើណឺត ប៉ុន្មានថ្ងៃមុននេះ។ តើអ្នកត្រៀមខ្លួនហើយ ឬនៅ? គ្រប់គ្នាចង់ក្លាយ ជាម្ចាស់ទូរស័ព្ទ ទំនើបមួយនេះ។ ចុះអ្នកវិញ?

ដកស្រង់ពី៖ ដើមអម្ពិល