Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Miss Grand Cambodia ២០២១ បញ្ជាក់ច្បាស់ៗពីការរក្សា និងផ្លាស់ប្តូរ ឈុតតំណាងជាតិរបស់ខេត្តសៀមរាប ទៅប្រកួតនៅលើឆាកអន្តរជាតិ

  • Print

កាលពីពេលថ្មីៗនេះ មានការជជែកវែកញែករឿងការយកឈុតរបស់ Miss Grand Cambodia ២០២១ របស់ខេត្តសៀមរាប

តំណាងជាតិទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃ ដែលប្រទេសមួយនេះ ថាឈុតតំណាងជាតិរបស់កម្ពុជាមានទំហំធំ មិនអាចយកទៅប្រកួតបាន រហូតធ្វើឲ្យ បវរកញ្ញា Miss Grand ចេញមុខបកស្រាយ ។

បន្ទាប់ពីមានការជជែកដេញដោលរឿងឈុតរបស់ខេត្តសៀមរាបត្រៀមយកទៅប្រកួតនៅលើឆាកអន្តរជាតិត្រូវផ្លាស់ប្តូរនោះ ស្រាប់តែ បវរកញ្ញា Miss Grand Cambodia ២០២១ គឺកញ្ញា សុត ធីតា បាន Live នៅលើហ្វេសប៊ុក ដោយបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់អ្នកគាំទ្រក៏ដូចជាមហាជនឲ្យបានដឹងថា តាមពិតទៅ គណៈគ្រប់គ្រងកញ្ញាឯកកម្ពុជា មិនមានការផ្លាស់ប្តូរឈុតតំណាងជាតិនៃខេត្តសៀមរាបនោះទេ គឺគ្រប់គ្នាកំពុងកែសម្រួលឲ្យឈុតនេះ មានភាពប្រណិតភាពជាងមុន និងរំលេចដោយក្បូរក្បាច់រចនាខ្មែរ ដើម្បីឲ្យមានភាពល្អឥតខ្ចោះបំផុត ពីព្រោះឈុតនេះ វាធ្ងន់ ហើយធំ ដូចនេះនាងម្នាក់ឯងមិនអាចរ៉ាប់រងឈុតនេះបានទេ ដោយសារត្រូវផ្ញើរតាមយន្តហោះ មានការពិបាកក្នុងការដឹកជញ្ជូន។

កញ្ញា ធីតា បានបន្ថែមទៀតថា សម្រាប់ឈុតអប្សរា នឹងធ្វើការកែសម្រួលឲ្យមានភាពប្រណិតជាងមុន ស្អាតជាងមុន ហើយចំពោះប្រាសាទអង្គរវត្តដែលនៅពីក្រោយវិញគឺកែច្នៃឲ្យវាមានសភាពតូចជាងមុន ដោយរក្សាឲ្យនៅសភាពដើមដដែល ដើម្បីឲ្យមានភាពងាយស្រួល សម្រាប់យកទៅបង្ហាញនៅលើឆាកអន្តរជាតិ៕

ដកស្រង់ពី៖ Sabay