Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sony បញ្ចេញ Xperia PRO-I បុកតម្រង់ទៅការថតរូបនិងថតកុន ជាចំបង (4K 120fps)

  • Print

Sony បានបញ្ចេញស្មាតហ្វូនថ្មី Xperia Pro-I ដែលព្យញ្ជនៈ 'I' តំណាងឱ្យ Imaging មានន័យថារូបថត។Xperia Pro-I ប្រើកាមេរ៉ា៤គ្រាប់ លែនធំជាងគេនៅកណ្ដាល ទំហំ 12MP f/2.0 – 4.0 មានមុខងារទប់លំនឹង OIS និង Auto focus។

នៅខាងលើគេជាលែន ultrawide 12 MP f/2.2 ចាប់យកប្លង់ 124˚ និងមានមុខងារទប់លំនឹង។ លែនបន្ទាប់ Telephoto 12 MP f/2.4 មាន 2x optical zoom និងមុខងារ OIS, Auto focus។

ចុងក្រោយជាលែន TOF 3D 0.3 MP (depth)។មុខងារពិសេសកាមេរ៉ានេះ គឺអាចថតកម្រិត 12-bit RAW អាចថត eye tracking និងថតវីដេអូ Slow motion កម្រិត 4K 120fps HDR និងថតវីដេអូ 1080p 120/240fps។

ចំណែកកាមេរ៉ាមុខវិញ ជាលែន Wide មានទំហំ 8 MP និងមាន aperture f/2.0។ ចំពោះការថត Sony ក៏បានបំពាក់ប៊ូតុងចំនួន២ នៅពីក្រៅសម្រាប់ថតរូបផងដែរ។

Xperia Pro-I មានអេក្រង់ 6.5-inch 4K OLED ទ្រទ្រង់ refresh rate 120Hz និងបំពាក់ដោយបន្ទះឈីប Snapdragon 888 ជាមួយនឹង RAM 12GB និងទំហំផ្ទុក 512GB និងអាចបន្ថែម SD Card បាន។

ស្មាតហ្វូននេះ មានទំហំថ្ម 4500mAh និងមានដុំសាកក្នុងប្រអប់ស្រាប់ 30W ផងដែរ។ Sony នឹងដាក់លក់ Xperia Pro-I នៅខែធ្នូ សម្រាប់ទីផ្សារអឺរ៉ុប ជាមុន ក្នុងតម្លៃប្រមាណ ១៧៩៩អឺរ៉ូ ឬស្មើនឹង ២០៨០ដុល្លារ៕

 

ដកស្រង់ពី៖sabay