Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស្ចារ្យ​ណាស់ ក្រសួង​វប្បធម៌ ប្រកាស​រៀប​ចំ​មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប​លើក​ដំបូង

  • Print

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាបានប្រកាសរៀបចំមហោស្រពដ៏ធំមួយដែលច្របាច់បញ្ចូលនូវវប្បធម៌ចម្រុះរបស់ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ក្រសួងវប្បធម៌ បានប្រកាសពីកម្មវិធីនេះនៅរសៀលថ្ងៃម្សិលមិញ ជាមួយនឹងការប្រសិទ្ធនាមមហោស្រពចម្រុះវប្បធម៌ដ៏ធំនេះថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

តាមព័ត៌មាន កម្មវិធីមហោស្រពនេះ ត្រូវបានរៀបចំរៀបចំជាច្រើនលើករួចមកហើយនៅតាមប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ដោយឡែកកម្ពុជា គឺជាឆ្នាំទី១ ដែលបានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើយ។ មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប នឹងត្រូវប្រារព្វឡើងជាមួយនឹងសិល្បទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

នេះបើតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច សាខាអ៉ីអន១ ក្នុងរាជធានីភ្នំពេញ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាព្រឹត្តិការណ៍ចម្រុះវប្បធម៌ដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ៕

ដកស្រង់ពី៖Sabay