Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រហែសមួយវិនាទី តារាហុងកុង Mat Yeung ត្រូវជាប់ពន្ធនាគារស្រស់ៗ អស់ទាំងលុយ ខាតទាំងការងារ

  • Print

នៅថ្ងៃទី០៤ ខែវិច្ឆិកា តារាសម្ដែងហុងកុង Mat Yeung បានបង្ហាញខ្លួននៅតុលាការ និងត្រូវបានកាត់ទោសពីបទបើកបរហួសល្បឿន ទាំងមានជាតិស្រវឹងក្នុងខ្លួន ជាហេតុមិនអាចគ្រប់គ្រងស្មារតីបាន។

តារាសម្ដែងវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន ១៨ថ្ងៃ ហើយត្រូវគេព្យួរប័ណ្ណបើកបររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០០០យ័ន (ខ្ទង់ ៤៦៨ដុល្លារ)។ ដោយឡែក កាលពីខែសីហា ឆ្នាំ២០២០ Mat ត្រូវបានគេចាប់ខ្លួនពីបទបើកបរហួសល្បឿន ទាំងមានជាតិស្រវឹងក្នុងខ្លួន រហូតជ្រុលទៅបុករបាំងឃាំងផ្លូវ។

ពេលនោះ លោកបានបដិសេធមិនព្រម ពិនិត្យជាតិអាល់កុលក្នុងខ្លួនទេ ហើយបានអះអាងថាមិនស្រួលខ្លួន។ ប៉ុន្តែពេលដែលលោកបោះជំហាន គឺមិនទាំងត្រង់ផ្លូវផង រហូតមន្ត្រីមានសមត្ថកិច្ច ២នាក់ ជួយគ្រាហើយបញ្ជូនទៅពេទ្យ។

ងាកមកការជម្រះក្ដីវិញ ដំបូងឡើយ Mat ត្រូវតុលាកាផ្ដន្ទាទោស ៣០ថ្ងៃ ប៉ុន្តែដោយយោគយល់ថាលោកគឺជាបង្គោលធំដែលចេញរកស៊ីផ្គត់ផ្គង់ក្នុងគ្រួសារ ហើយម្យ៉ាងប្រាក់ខែរបស់លោកត្រូវផ្អាកតាំងពីខែធ្នូ ឆ្នាំមុន ដោយសារអសមត្ថភាពថតរឿង និងបន្ថយការងារសម្ដែងដូចមុន ទើបតុលាកាសម្រេចឲ្យលោកជាប់ត្រឹម ១៨ថ្ងៃវិញ៕

ដកស្រង់ពី៖Sabay