Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ស័យថា​ស្មាតហ្វូន​ដែល​បំពាក់ឈីប Snapdragon 898 មុនគេ អាចជា Xiaomi

  • Print

តាមរយៈទិន្នន័យនៃការធ្វើតេស្តឈីប Snapdragon 898 ដែលបានលេចធ្លាយលើបណ្តាញអនឡាញ គេជឿជាក់ថា ស្មាតហ្វូនមុនគេដែលបំពាក់ឈីបនេះ អាចជា Xiaomi 12 ដែលក្រុមហ៊ុនគ្រោងនឹងប្រកាសចេញនៅអំឡុងខែធ្នូឆ្នាំ២០២១ខាងមុខ។

បន្ទាប់ពីធ្វើតេស្តរួច ឈីបជំនាន់ក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm មួយនេះ ត្រូវគេដឹងថា ទទួលបានពិន្ទុ Benchmark ខ្ពស់ជាង Snapdragon 888 ប្រហែល១៥% និងខ្ពស់ជាង Snapdragon 888+ ប្រហែល ៥%។ ក្នុងការបំពាក់នៅលើស្មាតហ្វូន ឈីប Snapdragon 898 ត្រូវដំណើរការជាមួយ CPU ប្រភេទ octa-core (3.0 GHz Cortex-X3 & 3x 2.5GHz Cortex-A710) រួមជាមួយនឹង GPU Adreno 730។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលស្មាតហ្វូន Xiaomi បំពាក់ឈីបថ្មីមុនគេបែបនេះ។ តួយ៉ាងស្មាតហ្វូន Xiaomi mi 11 ក៏ជាស្មាតហ្វូនមុនគេដែលប្រើឈីប Snapdragon 888 ដែលប្រកាសចេញកាលពីខែធ្នូ ឆ្នាំ២០២០ផងដែរ។

ក្រៅពីការបំពាក់ឈីប Snapdragon 898 ស្មាតហ្វូន Xiaomi 12 ត្រូវបានជឿជាក់ថា នឹងមកជាមួយអេក្រង់កោង ល្បឿន 120Hz មាន len ទម្លុះអេក្រង់ដែលជាកាមេរ៉ាសែលហ្វី ។

ឯកាមេរ៉ាខាងក្រោយ អាចនឹងមានទំហំ 50MP ដែលប្រើប្រាស់សេនស័រ ISOCELL HP1 របស់ Samsung។ វានឹងមាន RAM 16GB និងអង្គផ្ទុកទិន្នន័យទំហំ 1T ទៀតផង៕

ដកស្រង់ពី៖sabay