Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងវិធីរកស៊ីរបស់ DxOMark មុនដាក់ពិន្ទុលើកាមេរ៉ាទូរសព្ទរបស់ក្រុមហ៊ុននិមួយៗ

  • Print

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការប្រជែងគ្នារវាងទូរសព្ទ Flagshipគ្រប់ម៉ាកធ្វើឲ្យមានការវិវត្តយ៉ាងខ្លាំងក្នុងបច្ចេកវិទ្យាកាមេរ៉ា។ ពីមួយឆ្នាំទៅមួយឆ្នាំមានការកែលម្អទៅលើ Sensor កាមេរ៉ា រួមទាំងមានបន្ថែមជាច្រើនទៀតដូចជាបច្ចេកវិទ្យាដូចជា Image Stabilization និងកាមេរ៉ាពីរ ឬ បីគ្រាប់។ នៅចំកណ្ដាលនៃការវិវត្តនេះគឺក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទ DxOMark ដែលការតេស្តរបស់ក្រុមហ៊ុនត្រូវបានអតិថិជនទទួលស្គាល់និងទុកចិត្ត។

វិធីតេស្ដរបស់ DxOMark មានភាពរឹងមាំដោយពួកគេមើលទៅលើexposure, color, texture, noise, artifacts, និង zoom របស់កាមេរ៉ាទូរសព្ទនីមួយៗ។ បញ្ហាដ៏ធំមួយគឺក្រុមហ៊ុន DxO Labs ដែលជាម្ចាស់ DxOMark គឺជាក្រុមហ៊ុនពិគ្រោះយោបល់ មានន័យក្រុមហ៊ុននេះទទួលយកប្រាក់ពីក្រុមហ៊ុនទូរសព្ទធំៗដើម្បីផ្ដល់យោបល់ដើម្បីជួយធ្វើការកែលម្អកាមេរ៉ារបស់ពួកគេ។នេះផ្អែកលើការវិភាគនិងជំនាញផ្ទាល់របស់ពួកគេនៅក្នុងវិស័យកាមេរ៉ា។

គ្រប់វេបសាយតេស្ដកាមេរ៉ាទូរសព្ទតែងតែមានភាពលំអៀងរបស់ពួកគេនីមួយៗ តែ DxO ដើរតួជាអ្នកតេស្ដ និងអ្នកពិគ្រោះផង ហើយពិន្ទុរបស់ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ។ក្រៅពីដើរតួជាអ្នកតេស្ដកាមេរ៉ា និងពិគ្រោះយោបល់ DxO Labs ក៏មានលក់កម្មវិធីតេស្ដកាមេរ៉ា DxO Analyzer ឲ្យក្រុមហ៊ុនទូរសព្ទធំៗ។

កម្មវិធីមិនមានបញ្ហាអ្វីទេ តែគេអាចសន្មតថាក្រុមហ៊ុនទូរសព្ទដែលប្រើ DxO Analyzer ដើម្បីចម្រាញ់ទូរសព្ទរបស់ពួកគេ នឹងទទួលពិន្ទុខ្ពស់ក្នុងការតេស្ដ DxOMark។

ក្រុមហ៊ុនដែលចំណាយប្រាក់ច្រើនក្នុងការសេវាកម្ម(សេវាកម្មពិគ្រោះយោបល់ និងDxO Analyzer)របស់ DxO មានឱកាសខ្ពស់ក្នុងការទទួលពិន្ទុខ្ពស់ពី DxOMark។ ម៉ាកទូរសព្ទធំៗជាច្រើនគឺជាអតិថិជនរបស់ DxO មានដូចជា HTC, Huawei និង Samsung។

ក្រុមហ៊ុនទាំងនេះសុទ្ធតែបានទទួលផលមកពីការចំណាយលុយរបស់ពួកគេទៅលើ DxO ដោយកាមេរ៉ារបស់ពួកគេសុទ្ធតែមានពិន្ទុខ្ពស់ៗនៅលើ DxOMark៕

ដកស្រង់ពី៖sabay