Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សានផានិត ផ្តាំផ្ញើទៅ Galaxy ក្រោយបទ “Are you Ok?” លក់សិទ្ធិបន្តទៅឲ្យចិន

  • Print

តារាចម្រៀងជើងចាស់ សាន ផានិត បានផ្តាំផ្ញើរទៅក្រុមហ៊ុន Galaxy Navatra ក្រោយទទួលបានដំណឹងថា បទ “Are you Ok?” ត្រូវបានលក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos ។

ថ្មីៗនេះ តារាចម្រៀង ឯករាជ្យ លោក សាន ផានិត បានបង្ហោះវីដេអូ បទចម្រៀង “Are you Ok?” ដែលត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Tik Tok កាត់តរួមទាំងត្រូលត្រង់ឃ្លា your mouth like a river .you’re a big liver you have to keep your mouth to eat chicken ដោយបកប្រែជាភាសារខ្មែរថា មាត់របស់អ្នកដូចជាទន្លេ អ្នកគឺជាថ្លើមធំ អ្នកត្រូវរក្សាមាត់របស់អ្នកដើម្បីញាំសាច់មាន់ ។

ត្រង់ឃ្លានេះ អ្នកលេងក្នុងបណ្តាញសង្គមថា អ្នកនិពន្ធបទនេះ ប្រើ google translate ជំនួយ១០០% ប្រាកដណាស់ ។ មិនត្រឹមតែបង្ហោះវីដេអូប៉ុណ្ណោះទេ លោកថែមទាំងបានសរសេរសារផ្តាំផ្ញើរទៅក្រុមហ៊ុន Galaxy Navatra ទៀតផង ដោយក្នុងនោះ លោកបានបញ្ជាក់ថា មុនចេញបទចម្រៀងជាផ្លូវការ សួរគេសួរឯងផង កុំទាន់ចេញលឿនពេក ហើយលោកក៏រំភើបនឹងគាំទ្ររួមទាំងអបអរ ចំពោះសមិត្តិផលបទនេះទាំងមូល តែចំណុចខ្វះខាតកុំចេះតែហ៊ាន បើធ្វើស្នាដៃក្រោយទៀត ឲ្យត្រូវមានការប្រុងប្រយ័ត្ន ព្រោះយើងលក់ទៅឲ្យបរទេសក្លាយគេយកទៅគេសើចចុកពោះ ។

បើក្រឡេកទៅមើលសន្ទុះនៃបទចម្រៀងនេះ ឃើញមានអ្នកលេងក្នុងបណ្តាញសង្គមជាច្រើននាំគ្នាស៊ែរតគ្នាៗ អំពីចំណុចនេះ ដោយអ្នកខ្លះថា ត្រង់ចំណុចនេះគឺជាឃ្លាគ្រាន់តែចង់លេងសើចតែប៉ុណ្ណោះ អ្នកខ្លះទៀតថា ឃ្លានេះគឺមិនត្រូវឃ្លាជាភាសារអង់គ្លេសនោះទេ រហូតមានលោកគ្រូភាសាអង់គ្លេសACE ឈ្មោះ Michael Patrick Strahan បញ្ចេញយោបល់នៅលើបណ្តាញសង្គមថា លោកមិនយល់អត្ថន័យក្នុងទំនុកចម្រៀងជាភាសាអង់គ្លេសនោះទេ តែយ៉ាងណាលោកពេញចិត្តនឹងវីដេអូចម្រៀងមួយនេះខ្លាំងណាស់ ហើយលោកថាចម្រៀងនេះរាងចម្លែកបន្តិច ។

 

ដកស្រង់ព៏ី៖ Sabay