Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុកកូន ២នៅផ្ទះម្ដុំ! Rain និងប្រពន្ធ សុំឆក់ពេលកាន់ដៃគ្នាដើរលេងក្រៅដូចកំលោះក្រមុំសិន

  • Print

 

អាចនិយាយបានថា Rain និង Kim Tae Hee ត្រូវបានគេលើកថាជាគូស្នេហ៍តារាដែលគួរជាទីគោរព ដោយសារតែបទពិសោធចាស់ទុំក្នុងវិស័យសិល្បៈ ក៏ដូចជាគំរូក្ដីស្នេហ៍ដែលអ្នកទាំង ២មានឲ្យគ្នា តាំងពីមិនទាន់រៀបការ រហូតរៀបការរួច បង្កើតបានកូនៗ ពេញផ្ទះជាចំណងដៃអាពាហ៍ពិពាហ៍។

 

បើគិតតាំងពីថ្ងៃផ្ដើមស្នេហ៍រហូតដល់បច្ចុប្បន្ននេះ វាមានរយៈពេលជាង ១០ឆ្នាំហើយ សម្រាប់អ្នកទាំងពីរ។ រឿងមួយទៀតដែលគ្រប់គ្នាស្ញើចសរសើរនោះគឺ ទ្រព្យសម្បត្តិក្នុងនាមជាកំពូលតារារបស់ Rain និង Tae Hee ក៏មានមហាសាល បូកផ្សំនឹងចំណូលពីវិស័យអចលនទ្រព្យផង ប៉ុន្តែពួកគេបែរជាជ្រើសយកជីវិតរស់នៅបែបសាមញ្ញ មិនសម្ដែងសម្ភារៈនិយមពេកទេ ហើយក៏កម្របង្ហាញខ្លួននៅក្រៅដែរ។

ដោយឡែកថ្មី Rain និងភរិយា Kim Tae Hee ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេល មានអ្នកចាប់បាន និងថតរូបទុកពេលអ្នកទាំង ២ កាន់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅក្រៅ ដើរលេងបែបសាមញ្ញនៅក្រៅ។ ទិដ្ឋភាពបែបនេះ ពេលបានឃើញហើយម្នាក់ៗលាន់មាត់ថា ប្រៀបដូចនៅក្នុងកុន ហើយទប់ចិត្តមិនច្រណែននឹងក្ដីស្នេហ៍ប្ដីប្រពន្ធកូន ២ នេះមិនជាប់ទេ។ ទោះបីត្រឹមរូបមួយសន្លឹកប៉ុន្តែបង្កប់អត្ថន័យជ្រៅបាត់ទៅហើយ សម្រាប់មហាជនដែលជាអ្នកគាំទ្រ៕

 

ដកស្រង់ពី៖Sabay