Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

  • Print

ខ្សែភាពយន្តនិយាយអំពីមហាវីរបុរសរបស់ផលិត Marvel រឿង Eternals បានឈរនៅលើកំពូលតារាង Box Office ក្នុងសប្ដាហ៍នេះ ប៉ុន្តែបែរជាមិនសូវមានប្រជាប្រិយ ខណៈប្រាក់ចំណូលរកបាន មិនដូចការព្យាករណ៍ទុកឡើយ។

 

ដើមឡើយ អ្នកវិភាគកុនរបស់ MCU រំពឹងទុកថា ខ្សែភាពយន្តនេះអាចរកចំណូលប្រមាណពី ៧៥-៨០លានដុល្លារអាមេរិក នៅសប្ដាហ៍ដំបូងនៃការចាក់ផ្សាយ ប៉ុន្តែជាក់ស្ដែងរឿង Eternals រកបានតែជាង ៧១លានដុល្លារប៉ុណ្ណោះ។

ក្រៅពីប្រាក់ចំណូលធ្លាក់ចុះ ខ្សែភាពយន្តនេះ ក៏ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃ និងទទួលបានពិន្ទុមធ្យមត្រឹម ៤៨%ប៉ុណ្ណោះនៅលើគេហទំព័រ Rotten Tomatoes ដែលនេះជាលើកទីមួយហើយដែលភាពយន្តរបស់ Marvel មិនអាចទទួលបានចំណាត់ថ្នាក់ល្អ។

ទោះជាយ៉ាងណា កុននេះចាត់ទុកជាកុនជោគជ័យមួយក្នុងចំណោមកុនផ្សេងៗរបស់ Marvel ដែលចាក់បញ្ចាំងកំលុងនៃជំងឺរាតត្បាតដែលមានដូចជា រឿង Black Widow (៨០.៣ លានដុល្លារ) រឿង Shang-Chi and Legend of the Ten Rings (៧៥.៣ លានដុល្លារ) និងរឿង Sony’s Venom: Let There Be Carnage ( ៩០ លានដុល្លារ)។ ប្រភពពី Daily Mail បានឱ្យដឹងដែរថា ខ្សែភាពយន្ត Eternals ពុំទទួលជោគជ័យខ្លាំងក្លា ទំនងមកពីវាត្រូវបានហាមប្រាមមិនឱ្យបញ្ចាំងក្នុងប្រទេសមួយចំនួនរួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងកាតា ខណៈប្រទេសចិនមិនហាមឃាត់ពិតមែន តែមិនទាន់ប្រកាសថ្ងៃចាក់ផ្សាយនៅឡើយ៕

ទស្សនាវីដេអូ Trailer

ដកស្រង់ពី៖កម្ពុជាថ្មី