Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥទ្ធិពល​​បទ​ «Are You OK?» មិនធម្មតា ផ្អើល​ដល់ឥណ្ឌាចុះផ្សាយទៀត

  • Print

ឥទ្ធិពលនៃបទចម្រៀង «Are You OK?» របស់ តន់ ច័ន្ទសីម៉ា ល្បីកក្រើមានគេ Cover លើ TikTok មិនអស់ចិត្ត ឥលូវផ្អើលដល់ឥណ្ឌាចុះផ្សាយទៀត។

ក្នុងអត្ថបទចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វិបសាយ Bollywood Life បានផ្សាយ ដោយលើកយកពីសន្ទុះនៃភាពល្បីល្បាញរបស់បទនេះ ហើយបានរៀបរាប់ពីក្រុមផលិតករទាំងអស់របស់ «Are You Ok?» ទៀតផង។ គួរដឹងដែរថា បទ "Are You Ok?" គឺជាស្នាដៃថ្មីរបស់កញ្ញា តន់ ច័ន្ទសីម៉ា ចេញលើ Channel YouTube របស់ផលិតកម្ម GALAXY NAVATRA។

MV បទនេះបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយគិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ វាមានចំនួនអ្នកចូលមើល ៤៤លានដង ហើយ៕

 

ដកស្រង់ពី៖ Sabay