ជុំ លីណូ ទម្លាយរឿងពិតលើការចាយលុយឡង់ សេចម្រៀងដើម្បីមានគេមើលរាប់លានដង
- Details
- Category: Other News
តារាចម្រៀងម្ចាស់បទ ប្រពន្ធរត់ចោល លោក ជុំ លីណូ សុខៗស្រាប់តែទម្លាយរឿងពិតលើការចាយលុយឡង់សេចម្រៀង ដើម្បីមានគេមើលរាប់លានដង ខណៈលោកថាសម័យនេះជាការរកលុយនៅលើបណ្តាញសង្គម។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តការលើកឡើងរបស់តារាចម្រៀងប្រុសលោក ជុំ លីណូ ពេលនេះស្របពេលដែលបច្ចុប្បន្នកំពុងមាន ការប្រកួតប្រជែងលើវិស័យចម្រៀងដោយផលិតកម្មនីមួយៗឬតារាប្រុស-ស្រីឯទៀតតែងបញ្ចេញទិន្នន័យ នៃការចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារគួបផ្សំនិងការបង្អួតតួលេខនៃអ្នកទស្សនារាប់លាននាក់។
លោក ជុំ លីណូ បានលើកឡើងថា ពេលខ្លះបទចម្រៀង១បទគេមើលរាប់លានដងតែក៏មិនប្រាកដថា បទចម្រៀងមួយបទនោះមិនប្រើលុយឡង់សេទេ។ ដូច្នេះសូមបងប្អូនកុំផ្អើលតាមគ្នាពេក។ ត្រូវចាំថា នេះជាសម័យរកលុយតាមផេកនិងយូធូប។
តាមរយៈការលើកឡើងរបស់តារាចម្រៀងក្រមិចក្រមើមលោក ជុំ លីណូ ខាងលើនេះគេឃើញមានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំ បង្ហាញការគាំទ្រហើយយល់ឃើញដូចលោកថាសម្តី ជុំ លីណូ និយាយនេះពិតជាត្រឹមត្រូវណាស់៕
ដកស្រង់ពី៖កម្ពុជាថ្មី