Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងអត់! OS របស់ Google ដែល​​កំពុង​ប្រើច្រើនជាងគេបំផុត មិនមែន Android 11 R ទេ

  • Print

Google ទើបតែបានបញ្ចេញទិន្នន័យអំពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពិភពលោក ក្នុងនោះបង្ហាញថា OS ដែលកំពុងត្រូវបានប្រើប្រាស់ច្រើនជាងគេគឺ Android 10 Q បន្ទាប់មក Android 11R។

ទិន្នន័យនេះ គឺបានរាប់ទៅលើអ្នកប្រើប្រាស់ដែលបានចុចចូល Google Play Store ដោយបានរកឃើញថាAndroid 10 Q មានចំណែកអ្នកប្រើប្រាស់ច្រើនជាងគេបំផុតប្រមាណ ២៦,៥% ក្នុងចំណោមអ្នកប្រើប្រាស់ OS Android សរុប។

លេខ២ គឺ Android 11 R ប្រមាណ ២៤,៣% និងលេខ៣ បានទៅលើ Android 9 Pie មានចំណែក ១៨,២%។ កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ Android 6 Marshmallow បែរជាមានចំណែក ៥,១% ច្រើនជាង Android 7.0 Nougat និង Android 8.0 Oreo ទៅទៀត ហើយ Android 5.0 Lollipop ក៏ទាបជាង Android 4.4 KitKat ផងដែរ។

ចំពោះ Android 12 ថ្វីបើ Google ទើបតែប្រកាសចេញ និងមានដាក់នៅលើ Pixel 6/6 Pro ក៏ដោយ ប៉ុន្តែមិនត្រូវបានបង្ហាញក្នុងរបាយការណ៍នេះទេ៕ សូមមើលតារាងខាងក្រោម៖

ដកស្រង់ពី៖sabay