Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិចច្រឡំថា Copy ! ឈុតច្នៃចេញពីសារ៉ុង MGI ២០២១ ចំណាយអស់ ១៣០០០រៀល តែទទួលការសរសើរខ្លាំង

  • Print

បវរកញ្ញា Miss Grand International ២០២១ កញ្ញា សុតធីតា ប៉ូគីមថេង ស្លៀកសារ៉ុងខ្មែរយ៉ាងស្រស់ស្អាត ដែលបានចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះរហូតធ្វើឲ្យអ្នកគាំទ្រសរសើរព្រោងព្រាត ។

តាមរយៈផេកផ្លូវការ Beauty Pageant Reviewer បានផុសនៅលើផេករបស់ខ្លួន ដោយបានបញ្ជាក់ថា ឈុតសារ៉ុងខ្មែរដែលបវរកញ្ញា MGI ២០២១ ស្លៀកនៅលើខ្លួននេះ ចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះ ដែលការចំណាយនេះពិតជាតិចខ្លាំងមែនមែន តែមើលទៅពិតជាស្រស់ស្អាត ហើយទាក់ទាញខ្លាំងណាស់ ដោយឈុតនេះ ច្នៃម៉ូតតាមបែបសម័យថ្មី ដៃវែងប៉ោងស្មា សម្រុងត្រឹមជង្គង់ ដែលផ្នែកខាងមុខបញ្ចេញម៉ូតវាលចេញដើមទ្រូងទាំងសងខាងបន្តិច និងវាលត្រង់បរិវេណពោះបន្តិច ដោយផ្ទៃនៃរូបទាំងមូលមានពណ៏ផ្កាឈូកដែលមើលទៅសាមញ្ៗតែស្រស់ស្អាតខ្លាំងណាស់ នេះត្រឹមដេរលេងៗផង ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំដេរមែនទែនទៀត មិនដឹងស្អាតខ្លាំងយ៉ាងណាទេ ។

ចំណែកអ្នកគាំទ្រវិញ សរសើរយ៉ាងព្រោងព្រាតពីការចេះច្នៃម៉ូតពីសារ៉ុងនេះ ដោយអ្នកខ្លះថា នេះមិនមែនជាការកូពីរទេ សារ៉ុងខ្មែរពិតៗ ចំណែកអ្នកខ្លះទៀតថា សាមញ្ញៗតែស្អាតខ្លាំង ។

ដកស្រង់ពី៖Sabay