Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងអត្ថន័យនៃឈុតរាត្រីសមោសរ Evening Gown យ៉ាងប្រណិតសម្រាប់ប្រកួតវគ្គបឋម!

  • Print

នៅមុននេះទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ២០២១ ទើបតែដាក់បង្ហាញជាផ្លូវការជាមួយឈុតរាត្រីសមោលសរ Evening Grown យ៉ាងស្អាតប្រណិតថែមទាំងច្នៃឡើងបង្កប់អត្ថន័យដ៏ល្អផូរផង់ទៀតផង។

 

បវរកញ្ញាកម្ពុជា Miss Grand International ២០២១ ប៉ូគឹមហេង សុតធីតា កំពុងតែត្រៀមខ្លួនចូល ប្រកួតនៅក្នុងវគ្គបឋមសម្រាប់វិញ្ញាសារឈុតរាត្រីសមោសរ Evening Gown នៅទៅក្រុងបាំងកក។ ឈុត Evening Gown កម្ពុជាស្អាតញាក់មិនធម្មតាទេ ដែលអ្នកជំនាញច្នៃម៉ូដឡើងយ៉ាងប្រណិតបង្កប់នូវអត្ថន័យនៃសិល្បវប្បធម៌ខ្មែរស្រីង្កី។

ឈុតនេះត្រូវបានច្នៃឡើងប្រកបដោយប្រណិតភាពនៃមកុដអប្សរា ហើយឈុតរាត្រីសមោសរ Evening Gown របស់កម្ពុជានេះមានមួយផ្នែកច្នៃចេញពីមកុដរបស់អប្សរាដែលឆ្លាក់នៅលើផ្ទាំងសិលនៃប្រាសាទអង្គរវត្តដ៏បវរនៃកម្ពុជា ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ថែមនូវត្បូងចែងចាំង ភ្លឺភ្លេក ជាច្រើន គ្រាប់រំលេចនូវភាពអស្ចារ្យ និងជឿជាក់មុះមុត។

សម្រាប់មួយភ្នែកទៀតច្នៃលាយបញ្ជូលគ្នារវាងសម័យកាល និងបុរាណបង្ហាញពីភាពទាន់សម័យជឿនលឿន រំលេចនូវភាពល្អប្រណិតឥតខ្ចោះនៃសិល្បវប្បធម៌ខ្មែរស្រីង្កី៕

ដកស្រង់ពី៖Sabay