Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្បិតគ្រូពេទ្យអាចដណ្ដើមជីវិត ដាវិ ពីជ្រោះមរណៈ តែនាងនៅបន្តដេកស្ដូកស្ដឹងមិនដឹងខ្លួនអស់រយៈពេលច្រើនថ្ងៃ!

  • Print

រហូតមកដល់រសៀលថ្ងៃទី២៩ វិច្ឆិកានេះ អតីតបវរកញ្ញា Miss Universe Cambodia កញ្ញា ប្រាសាទ ដាវិ ដែលជាប្អូនស្រីបង្កើត ប្រាសាទ ដាវីន នៅតែបន្តដេកស្ដូកស្ដឹងនៅគ្រែក្រោយជួបហេតុការណ៍ដ៏រន្ធត់កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។

យោងតាមសម្ដីពីបងប្រុសបង្កើត ដាវិ ដែលផ្ដល់បទសម្ភាសន៍មកកាន់ Sabay កាលពីថ្មីៗនេះបានឱ្យ ដឹងថា ប្រាសាទ ដាវិ នៅតែគេងលើគ្រែស្ដូកស្ដឹងមិនដឹងខ្លួន បើទោះជាក្រុមគ្រូពេទ្យបានខំប្រឹងដណ្ដើមជីវិតនាងពីជ្រោះមរណៈបានហើយក្ដី។

លោកបន្តទៀតថា ដាវិ នាងបានគ្រាន់ជាងមុនហើយនាងអាច កំរើកម្រាមដៃតិចៗនិងដឹងខ្លួនអាចឮសម្លេងបានយូរម្ដងៗប៉ុន្តែនាងមិនទាន់ដឹងខ្លួនបើកភ្នែកនិយាយឆ្លើយឆ្លងនោះទេ។ បងប្រុសបង្កើត ដាវិ ៖”បាទនិយាយទៅទោះបីជាគ្រូពេទ្យគាត់បានព្យាយាមជួយសង្រ្គោះនាងពីជ្រោះមរណៈមែនពិតតែ ដាវិ នៅគេងស្ដូកស្ដឹងដដែរ ប៉ុន្តែគាត់បានធូរស្បើយច្រើនហើយ ពេលខ្លះគាត់ស្ដាប់ ឮយើង និយាយ យើងឱ្យគាត់កំរើកម្រាមដៃគាត់ធ្វើតាមបានតិចៗ គ្រាន់តែគាត់មិនទាន់អាចដឹងខ្លួន ១០០%”។

លោកបន្តថាតំបន់ដែល ប្រាសាទ ដាវិ ប៉ះទង្គិចខ្លាំងនោះគឺបរិវេនក្បាលរបស់នាងស្ទើទាំងស្រុងទៅហើយ។ រហូតមកដល់ពេលនេះក្រុមគ្រួសារបានចំណាយខ្ទង់ម៉ឺនដុល្លារឯណោះដើម្បីព្យាបាលនាងឱ្យជាសះស្បើយ។ រម្លឹកផងដែរថាបវរកញ្ញា ប្រាសាទ ដាវីន ត្រូវបានរថយន្ដឈ្នួលមួយគ្រឿង បើកបុកពីក្រោយពេញទំហឹងខណៈនាងបើកបរលើដងផ្លូវទើបចេញពីធ្វើការសំដៅទៅផ្ទះតាមបណ្ដោយផ្លូវ OCIC៕

ដកស្រង់ពី៖Sabay