Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មេ​ Suzuki ថា បើចង់ឱ្យកូនឡានអគ្គិសនីលក់ដាច់ ទាល់តែវាមានតម្លៃត្រឹមពាន់ដុល្លារ

  • Print

ក្រុមហ៊ុន Suzuki គ្រោងនឹងផ្តោតការផលិត និងលក់រថយន្តអគ្គិសនីតូចៗ ក្នុងទីផ្សារប្រទេសជប៉ុន នៅឆ្នាំ២០២៥ ដោយដាក់លក់ខ្ទង់តម្លៃ ១លានយ៉េន ឬ ៨៧០០ដុល្លារ ដើម្បីប្រកួតប្រជែងលើរថយន្តប្រភេទនេះ។

ប្រធានក្រុមហ៊ុន លោក Toshihiro Suzuki បានប្រាប់អ្នកកាសែតក្នុងព្រឹត្តិការណ៍ Japan EV កាលពីសប្តាហ៍មុនថា៖ «ប្រសិនបើអ្នកចង់លក់កូនរថយន្តតូចៗ ឱ្យអតិថិជនគោលដៅ គឺសំខាន់បំផុតវាត្រូវតែមានតម្លៃខ្ទង់ ១លានយ៉េន។

យើងចង់បញ្ចេញលក់វានៅត្រឹមឆ្នាំ២០២៥។» យ៉ាងណាមិញ លោកទទួលស្គាល់ថា ការបញ្ចេញរថយន្តអគ្គិសនីនៅឆ្នាំ២០២៥ គឺយឺតជាងក្រុមហ៊ុនជប៉ុនដទៃទៀតដូចជា Nissan និង Mitsubishi ដែលគ្រោងបញ្ចេញនៅឆ្នាំ២០២២ ប៉ុន្តែលោកថា ការគិតគូរពីគុណភាពដែលអតិថិជនទទួលយកបាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាការចាំបាច់។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក្រុមហ៊ុនចិន កំពុងវាយលុកទីផ្សាររថយន្តអគ្គិសនីយ៉ាងខ្លាំងក្លា ពិសេសគឺប្រភេទរថយន្តដែលលក់ក្នុងតម្លៃពាន់ដុល្លារ។

តែបើតាមលោក Toshihiro Suzuki មិនទាន់យល់ស្របទេចំពោះការលើកឡើងនេះ ព្រោះតែកត្តាភាពជឿជាក់លើផលិតផលចិន ដូចជា អាគុយ និងកត្តាផ្សេងៗទៀត។ លោកបន្ថែមទៀតថា ក្រុមហ៊ុនលោក នឹងអាចប្រជែងលើគុណភាពផលិតផល ទោះជាមានតម្លៃទាបជាងក៏ដោយ៕

ដកស្រង់ពី៖sabay