Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹងគេឡើងញ័រមាត់ ទើប ពេជ្រ សោភា ទម្លាយរឿងបរិច្ចាគថវិកាជួយសង្គមច្រើន តែមិនបញ្ចេញតួលេខ

  • Print

តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកនឹងអ្នករិះគន់ចពោះការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់នាងទៅលើសកម្មភាពមនុស្សធម៌ និងជួយសង្គម។

ប្រតិកម្មនេះធ្វើឡើងក្រោយពីនាងបានបរិច្ចាគថវិកា៥០០ដុល្លារ សម្រាប់បវរកញ្ញា(MGI) សុធីតា ប៉ូគីមថេង ហើយត្រូវអ្នកលេងFacebook ម្នាក់រិះគន់ថា “ទ្រលាន់នឹងការបរិច្ចាគ ហើយលាក់តួលេខផ្ដល់ជំនួយពិតប្រាកដ។

មិនបង្អង់យូរ ក្រោយទទួលបានសាររិះគន់បែបនេះ នៅរសៀលថ្ងៃទី២ ខែធ្នូ អ្នកនាង ពេជ្រ សោភា បានឆ្លើយតបទៅវិញក្នុងន័យឌឺដងថា៖”សូមបងប្អូនកុំធ្វើតាមនាងអី ថ្ងៃក្រោយចង់ជួយគេផុសលុយឲ្យច្រើនៗ ឲ្យចំៗ ដើម្បីឲ្យគេជឿចិត្ដ។

នាងថា តាមទម្លាប់នាងមិនដែលបង្ហាញចំនួនលុយក្នុងប្រតិបត្ដិការធនាគារទេ តែអាចសួរខាងសមាគមចាប៉ីដែលនាងធ្លាប់បរិច្ចាគ ហើយរឿងនេះ បើនាងមិនបរិច្ចាគពិត មិនដែលសុខៗ ខPage Miss Grand Cambodia ផុសអគុណនាងនោះទេ។

ពេជ្រ សោភា៖”អត់ជួយខ្មែរទេ ចាំតែចាប់(កំហុស)ខ្មែរទៅបានហើយ...សត្វបរោខោ ទំមែកពោធិ៍ ស៊ីផ្លែជ្រៃ បង”។

បន្ទាប់ពីក្ដៅស្លឹកត្រចៀក ហើយចេញមុខប្រតិកម្មទាំងការLive ផ្ទាល់ និងបង្ហោះសារតាមបណ្ដាញសង្គមFacebook នៅរសៀលនេះ ពេជ្រ សោភា ក៏បង្ហើបថា នាងធ្លាប់បរិច្ចាគថវិកាផ្ទាល់ខ្លួនច្រើនលើកច្រើនសារទៅសមាគមចាប៉ី និងស្ថាប័នដែលមានបេសកកម្មមនុស្សធម៌ជាច្រើនទៀត ប៉ុន្ដែនាងមិនដែលបញ្ចេញតួលេខ ឬប្រកូសប្រកាសចង់បានមុខមាត់ដូចអ្នកដែលរិះគន់នាងលើកឡើងទេ៕

ដកស្រង់ពី៖Sabay