Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រណ្តំណាស់ ! «ចៅស្រក់ទឹកភ្នែកតែមិនមែនយំ»របស់ សុគន្ធ នីសា ចេញហើយ តបតាមសំណើរសម្តេចតេជោ

  • Print

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានច្រៀងបទចម្រៀង «ចៅស្រក់ទឹកភ្នែកតែមិនមែនយំ» ពិរោះរណ្តំចិត្តរហូតធ្វើឲ្យប្រិយមិត្តសរសើរគ្រប់គ្នា ។

នៅមុននេះបន្តិច ផលិតកម្មហង្សមាស បានបញ្ចេញវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា «ចៅស្រក់ទឹកភ្នែកតែមិនមែនយំ» ដែលច្រៀងដោយតារាចម្រៀងសម្លេងស្រទន់មានមន្តស្នេហ៏គឺអ្នកនាង សុគន្ធ នីសា ។

តាមរយៈបទចម្រៀងមួយបទនេះ ទោះបីរាងយូរជាងគេបន្តិចមែនតែផលិតកម្មមួយនេះបានសម្រិតសម្រាំងស្នាដៃដ៏ល្អក្នុងការចេញជាបទចម្រៀងនេះឡើង បើនិយាយពីអន្ថន័យវិញក៏មិនចាញ់អ្នកនិពន្ធមុនៗដែរ ទាំងសាច់ភ្លេងក៏ពិរោះស៊ីទៅហ្នឹងសម្លេងរបស់ អ្នកនាង នីសា ការស្លៀកពាក់សមសួនល្អ បើនិយាយទៅមួយបទនេះពិតជាពិរោះរណ្តំចិត្តខ្លាំងណាស់ ។

រំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះ Post មួយដោយបានលើកឡើងពីចៅស្រីទី ២១ របស់សម្ដេច ដែលសម្រក់ទឹកភ្នែក តែមិនដែលយំឲ្យឮនោះទេ ជាហេតុបង្កើតជាចម្ងល់ដល់ជីតា ព្រោះមិនមែនទើបតែជាលើកទី១ ទេ។

ហេតុនេះសម្ដេចបានមានប្រសាសន៍ថា ប្រសិននៅកម្ពុជាមិនទាន់មានបទ «ស្រក់ទឹកភ្នែកតែមិនយំ» សូមជួយនិពន្ធមួយបទផង។ នៅប៉ុន្មានម៉ោងក្រោយឃើញ Post នេះភ្លាម មានមហាជនជាច្រើនបានបង្ហាញស្នាដៃ ដោយតែងទំនុកនិពន្ធចេញជាបទថ្មី ក្រោមចំណងជើងតែមួយគឺ «ស្រក់ទឹកភ្នែកតែមិនយំ» ក្រោមស្នាដៃតែងនិពន្ធយ៉ាងសម្រិតសម្រាំងពីព្រឹទ្ធនិពន្ធ ហ៊ុន ហេង ច្រៀងដោយ លោក ឌៀប ពិសិដ្ឋសុធា បច្ចេកទេសតន្រ្តីលោក ម៉ែន សាខន បច្ចេកទេសរូបភាពដោយ លោក តុលា សុភា តាក់តែងជាលំនាំបទ "ចុងកាបក"

ដកស្រង់ពី៖Sabay