Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំងពីរវគ្គពី សុធីតា យប់មិញធ្វើបានល្អបំផុត គ្មានភ្លាត់សូម្បីបន្តិច ផ្ទុះការគាំទ្រយ៉ាងសម្បើម

  • Print

វគ្គប្រកួតបឋមនៃកម្មវិធី MGI បានធ្វើឡើងកាលពីយប់ថ្ងៃទី ២ ខែធ្នូ ២០២១ នាទឹកដីក្រុងបាងកក ។ គ្រប់បវរកញ្ញាទាំងអស់បានបញ្ចេញសមត្ថភាពអស់ពីខ្លួនដើម្បីដណ្ដើមបានការចាប់អារម្មណ៍ពីមហាជន និងជាពិសេសពីគណៈកម្មការ ។

 

ក្រឡេកមកមើលបវរកញ្ញាតំណាងប្រទេសកម្ពុជាឯណេះវិញ កាលពីយបើមិញនេះមិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ពោលគឺនាងធ្វើបានល្អបំផុតទាំងឈុតរាត្រីស្រមោលស និងឈុតហែលទឹក។ ទាំងពីរវគ្គបវរកញ្ញា ប៉ូគីមថេង សុធីតា ពិតជាធ្វើបានល្អខ្លាំង នាំឱ្យផ្ទុះការកោតសរសើរព្រោងព្រាតពេញបណ្ដាញសង្គម ពិសេសអ្នកគាំទ្រកម្ពុជា ពិតជាមានមោទកភាពខ្លាំង ។

បើនិយាយពីឈុតរាត្រីស្រមោលសវិញ បវរកញ្ញា MGI កម្ពុជា សុធីតា បានស្លៀកជាមួយនឹងឈុតច្នៃឡើងយយ៉ាងពិសេសរំលេចជាមួយពណ៌ទឹកមាស លម្អដោយត្បូងចែងចាំង ស័ក្ដិសមគ្មានទាស់ជាមួយនឹងខ្លួន និងដំណើរ ព្រមជាមួយការតុបតែង ផាត់មុខ ម៉ូតសក់ដ៏ទាក់ទាញទៀតនោះ ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងលើឆាកអន្តរជាតិមួយនេះ។

បើក្រឡេកមកមើលឈុតហែលទឹកឯណេះវិញ សុធីតា បានផ្លាស់ប្ដូរទាំងដំណើរ ទាំងទឹកមុខ ដើរយ៉ាងស្វាហាប់ បញ្ចេញរាងដ៏ស្រឡូន ដើរកាច់បង្អួតរាងជាមួយនឹងកាយវិការដ៏រស់រវើក ពោរពេញដោយបទពិសោធ មិនសរសើរមិនបាន ៕

 

 

ដកស្រង់ពី៖Sabay