Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅៗ ! បន្ទាប់ពីផ្ទុះការរិះគន់រឿងរ៉ូបសមោលស ពេលនេះMGC ប្រកាស់រើសអ្នកច្នៃម៉ូតសម្រាប់បវរកញ្ញាឆ្នាំ២០២២ខាងមុខ

  • Print

ស្ថាប័ន Miss Grand Cambodia បានប្រកាសជ្រើសរើសអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់បវរកញ្ញាកម្ពុជាសម្រាប់ឆ្នាំ២០២២ខាងមុខនេះ រហូតធ្វើឲ្យប្រិយមិត្តមានភាពត្រេកអរ ។

នៅប៉ុន្មានម៉ោងមុននេះ ស្ថាប័នបវរកញ្ញា ហ្រ្គែនកម្ពុជា ឬ Miss Grand Cambodia បានប្រកាស់ជ្រើសរើសអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានបញ្ចេញស្នាដៃកាត់ដេរនិងភាពប្រណីតដ៏ឆ្នើម ទុកសម្រាប់បវរកញ្ញាឆ្នាំ២០២២ខាងមុខនេះ ព្រោះបន្ទាប់ពីបវរកញ្ញាកម្ពុជាឆ្នាំ២០២១បានផ្ទុះការរិះគន់ទៅលើរូបរាត្រីសមោលស «រតនៈមច្ឆរ័ត្ន» យ៉ាងខ្លាំងថាមិនសូវស្អាត ស៊ីក្នុងកម្មវិធី Top 10 ព្រោះរ៉ូបនេះសាមញ្ញខ្លាំងពេក ក្នុងវគ្គ១០នាក់ចុងក្រោយ រហូតមានមតិមួយចំនួនស្នើសុំឲ្យមានការផ្លាស់ប្តូរឈុតទៀតផង ។

ចំណែកប្រិយមិត្តជាច្រើនមានការសម្បាយចិត្តខ្លាំង ក្រោយឃើញមានការផ្លាស់ប្តូរគំនិតដោយជ្រើសរើសអ្នកច្នៃម៉ូតដើម្បីបញ្ចេញស្នាដៃកាត់ដេរនិងភាពប្រណិតដ៏អស្ចារ្យសម្រាប់កម្ពុជាឆ្នាំ២០២២ខាងមុខនេះ រហូតមានការគាំទ្រនិងលើកទឹកចិត្តជាច្រើនផងដែរ ។ គួរឱ្យដឹងថា បវរកញ្ញាកម្ពុជា សុតធីតា បានឈ្នះពានរង្វាន់ Popular Vote និងបានចូលទៅវគ្គ TOP10 ។

ចំណែកឯម្ចាស់មកុដបានទៅលើបវកញ្ញាមកពីប្រទេសវៀតណាម Nguyen Thúc Thuy Tiên ៕

ដកស្រង់ពី៖Sabay