Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងតម្លៃ Air Pods ៣ស៊េរីនេះកំពុងលក់តាមហាងនៅខ្មែរ

  • Print

AirPods 3rd generation ដែលប្រកាសចេញផ្លូវការកាលពីអំឡុងខែតុលា ត្រូវបានហាងធំមួយនៅខ្មែរ បាននាំចូលយកមកលក់។ AirPods 3 ស៊េរីថ្មីនិងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។

កាសឥតខ្សែជំនាន់ទី៣នេះ មានមុខងារ Adaptive EQ និង spatial audio អាចឱ្យអ្នកស្ដាប់ចូលទៅកាន់តន្ត្រីកាន់តែជ្រៅ ដូចនៅក្នុងទិដ្ឋភាពពិតៗ បើទោះអ្នកស្ដាប់ងាកឆ្វេងស្ដាំ គឺនៅរក្សាសំឡេងគ្រប់ទិស 3D sound និង Dolby Atmos។

វាមានថាមពលថ្មកាន់បានយូរដល់ទៅ ៦ម៉ោង ហើយបើប្រើប្រអប់សាក គឺអាចប្រើកាសដល់ទៅ ៣០ម៉ោង និងអាចសាកថ្ម៥នាទី អាចស្ដាប់បានដល់ទៅ ១ម៉ោង។ថ្ងៃនេះ Sabay នឹងបង្ហាញពីតម្លៃកាសឥតខ្សែ ចំនួន ៣ស៊េរីកំពុងដាក់លក់នៅហាង សុខ លី ដូចខាងក្រោម៖

១. Air Pods 3 ដាល់ក្នុងតម្លៃប្រមាណជា ២០៩ ដុល្លារ

២. Air Pods 2 ដាល់ក្នុងតម្លៃប្រមាណជា ១៣៩ ដុល្លារ

៣. Air Pods Pro ដាល់ក្នុងតម្លៃប្រមាណជា ២៣៩ ដុល្លារ

គូសបញ្ជាក់ថា AirPods 3 និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។

លើសពីនេះ វាក៏មានមុខងារ Instant connection ពេលស្ដាប់តន្រី្តពី Mac អ្នកក៏អាចទទួលទូរសព្ទពី iPhone ដោយមិនបាច់ភ្ជាប់ឧបករណ៍ទៅមកនោះទេ៕

ដកស្រង់ពី៖sabay