Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ! ស៊ីន យូប៊ីន ត្រូវបានក្រុមហ៊ុន ជីប ម៉ុង ផ្តល់តួនាទីដ៏សំខាន់មួយ

  • Print

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានធ្វើឲ្យប្រិយមិត្តជាច្រើនអបអរសាទរចំពោះរូបនាង ក្រោយពីទទួលបានដំណឹងថា នាងទទួលបានតំណែងមួយនៅក្នុងក្រុមហ៊ុន ជីប ម៉ុង។

ថ្មីៗនេះតារាសម្តែងស្រី ស៊ីន យូប៊ីន បានធ្វើឲ្យប្រិយមិត្តជាច្រើនត្រេកអរនិងកោតសរសើរដល់រូបនាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញរូបថតជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ រួមទាំងការបញ្ជាក់ប្រាប់ថា នាងត្រូវបានក្រុមហ៊ុន ជីប ម៉ុង ផ្តល់តួនាទីដ៏សំខាន់មួយនោះគឺ នាងជា ទូតសុឆន្ទះ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមវត្តមានសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ធ្វើកម្មវិធីចុះហត្ថលេខាជាមួយរូបនាងផ្ទាល់។

តារាស្រីរូបនេះបានថ្លែងអំណរគុណចំពោះការជឿជាក់និងផ្តល់តួនាទីដ៏សំខាន់ដល់រូបនាង ក្នុងការផ្សព្វផ្សាយ និងចូលរួមសកម្មភាពនានាក៏ដូចជារួមដំណើរជាមួយ ជីម ម៉ុង។ តាមរយៈសកម្មភាពនេះបានធ្វើឲ្យប្រិយមិត្តជាច្រើនអបអរសាទរនិងជូនពរនាងព្រោងព្រាត ថែមទាំងសរសើរពីការចេះរៀបចំខ្លួន មិនថាទៅទីណារឺកម្មវិធីអ្វីនោះទេ ស៊ីន យូប៊ីន តែងតែស្លៀកពាក់បែបខ្មែរ ថ្លៃថ្នូរជានិច្ច៕

ដកស្រង់ពី៖Sabay