Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនបែកគម្ពីទេ! តារាទាំង៣ដួងនេះ រអិលមាត់និយាយរឿងអាំងប៉ាវ ដែលគ្រប់គ្នាអាចរកនឹកមិនឃើញ

  • Print

ពិធីសែន និងបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន នឹងចូលមកដល់នៅថ្ងៃទី៣១ ខែមករា នេះហើយ។ នៅកម្ពុជា ក៏មានបងប្អូនខ្មែរ ជាប់សែស្រឡាយចិនច្រើនណាស់ដែរ ខណៈដែលតារាមួយចំនួនបានបង្ហាញខ្លួនក្នុងឈុតប្រពៃណីចិនយ៉ាងប្រណីតៗ និងខ្លះទៀតបង្ហាញពីគម្រោងដើរកម្សាន្ដតាមរមណីយដ្ឋាននានាក្នុងឱកាសនេះ។

ដោយឡែកតារាសម្ដែងប្រុស-ស្រី ៣ដួង គឺអ្នកនាង ខាត់ សុឃីម លោក ជា សុវណ្ណនរាហ៍ និងលោក ខេន វាសនា ហៅពូខេន បានបញ្ចេញសារប្លែកៗទាក់ទងរឿងអាំងប៉ាវ ឬអំណោយដែលបងប្អូនខ្មែរជាប់សែស្រឡាយចិនតែងតែផ្ដល់ឲ្យគ្នា។

សម្រាប់សិល្បការិនីពហុជំនាញ ខាត់ សុឃីម និយាយថា៖ “ថ្វីត្បិតតែខ្ញុំជាខ្មែរសុទ្ធ តែខ្ញុំមិនដែលប្រកាន់រឿងអាំងប៉ាវទេ។ នេះលេខកុងABA របស់ខ្ញុំ ២៣៣១១៦៨៨៨៨”។

ចំណែកតារាសម្ដែងប្រុស ជា សុវណ្ណនរាហ៍ បាននិយាយសុំទោសចំពោះបងប្អូនដែលធ្លាប់ជួបលោក ទាំងផ្ទាល់ និងប្រយោល គឺថាចាប់ពីថ្ងៃទី២០ ខែមករា ២០២២ រូបលោកសូមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក និងតាមដានខ្លួនឯង ព្រោះពេលនេះលោកចេញរោគសញ្ញាដាច់លុយចូលឆ្នាំចិនបណ្តេីរៗហេីយ។

ជា សុវណ្ណនរាហ៍៖ “បើហៅខ្ញុំទៅណា ហើយខ្ញុំមិនបានទៅចូលរួម សុំកុំប្រកាន់ខឹង ព្រោះអាការៈរោគ ដូចបានជំរាបជូនពីខាងលើអញ្ចឹង គឺមិនអាចទៅណាដើរហើរផ្តេសផ្តាស់បានដូចគេអ្នកមានលុយនោះទេ។

រីឯ ពូខេន វិញ និយាយថា ប្រសិនបើបងប្អូនឃើញសារដែលផ្ញើចេញពី Account របស់លោកក្នុងគោលបំណងខ្ចីលុយ សុំលុយ ទាលុយ និងសុំកាដូអាំងប៉ាវផ្សេងៗ នៅក្នុងកំឡុងមុន ឬក្រោយចូលឆ្នាំចិននេះ សូមជូនទៅគាត់ចុះ គឺគ្មាននណាហែគអាខោនលោកទេ គឺលោកបានដាច់លុយជាផ្លូវការហើយ។ ពូខេន៖ “ឆ្លៀតក្នុងឱកាសនេះក៏សូមប្រកាសផងដែរ ខ្ញុំមានសេវាកម្មទទួលអាំងប៉ាវដោយមិនប្រកាន់ជាតិសាសន៍ ឋានៈ និងបុណ្យស័ក្តិទេ…ទោះបីខ្ញុំខ្សត់លុយមែនពិត តែខ្ញុំសាមញ្ញណាស់នឹងមិនដែលប្រកាន់ខ្លួនទទួលលុយអ្នកមានៗម្តងណាទេ”។

ទន្ទឹមនឹងការត្អូញត្អែរបែបលេងសើចរបស់តារាទាំងបីដួងនេះ គេក៏ឃើញតារាចម្រៀង កំប្លែង និងសម្ដែងភាគច្រើន កំពុងសប្បាយនឹងកើបលុយដោយពួកគេទទួលបានការងារសិល្បៈច្រើនឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ បន្ទាប់ជាប់គាំងដំណើការសេដ្ឋកិច្ចស្ទើរគ្រប់វិស័យរយៈពេល២ឆ្នាំ៕

ដកស្រង់ពី៖Sabay