Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបមួយសន្លឹករបស់លីកា ធ្វើឲ្យគ្រប់គ្នា គិតថានាងរៀបការជាមួយ ហេង វិសាល

  • Print

នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២២នេះ កញ្ញា តែ ស៊ុនសុដាលីកា ជាសមាជិក 2THEMOON បានរៀបមង្គលការជាមួយគូស្នេហ៏ដែលមានឈ្មោះថា Sara Vuth បង្គការភ្ញាក់ផ្អើលលើបណ្តាញសង្គមយ៉ាងខ្លាំង ជាពិសេសគេឃើញមានរូបថតមួយសន្លឹក ស្មានថា លីកា រៀបការជាមួយលោក ហេង វិសាល ។

ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយចំពោះរូបថតរៀបមង្គលការមួយសន្លឹករបស់ លីកា ដែលឃើញមានវត្តមានលោក ហេង វិសាល ឈកាន់បាច់ផ្កាយ៉ាងស្រស់ស្រាយដោយស្លៀកពាក់អាវធំក្រៅ ដៃកាន់បាច់ផ្កាក្បែកូនក្រមុំ ហាក់ដូចជាអ្នកទាំងពីរជាសមីខ្លួនរៀបការ ហើយកូនកំលោះពិតប្រាកដបែជាគេគិតថាជាពិធីករទៅវិញ តែផ្ទុយស្រលះ តាមពិតមិនមែនទេ គឺលោក ហេង វិសាល ទៅវិញទេ ដែលជាអ្នកចាប់បានបាច់ផ្កា ហើយឡើងទៅលើវេទិកាជាមួយកូនកំលោះក្រមុំ។

បើយោងតាមគណនីហ្វេសប៊ុកផេក Stephen Row បានបញ្ជាក់ឲ្យដឹងថា មើលដំបូងគ្មានដឹងថា គាត់ចាប់បានបាច់ផ្កាទេ គិតថាគេយករូបថតកូនកម្លោះក្រមុំមក ហើយកាត់ដាក់មុខលោក ហេង វិសាល ហើយអ្នកអាវសនោះជាពិធីករ ។

ចំណែកអ្នកផ្សេងទៀតក៏យល់ដូចគ្នាថា ច្ចឹងដែរ។ប៉ុន្តែលើសពីនេះ ពេលវេលាដែលកាន់តែរំភើប គឺ ហេង វិសាល បានយកបាច់ផ្កា ដែលខ្លួនចាប់បាននោះ ទៅជូន ស្រីនា ដែលជាដៃគូ គ្រប់គ្នាកំពុង Ship ខ្លាំងដូចគ្នា។បានបង្កជាការភ្ញាក់ផ្អើល និងមានអ្នក Share ពេញបណ្ដាញសង្គម ហើយវាក៏បានក្លាយជាប្រធានបទកំពុងមានអ្នកចាប់អារម្មណ៍ច្រើនមិនធម្មតាដែរនៅពេលនេះ៕

ដកស្រង់ពី៖Sabay