Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹងល្អ! ឡាន​អគ្គិសនី​ទីមួយ​របស់ Toyota នឹងឈានចូលអាស៊ាន​ឆ្នាំនេះហើយ

  • Print

មិនរង់ចាំយូរទៀតឡើយ រថយន្តអគ្គិសនីទីមួយរបស់ Toyota គឺម៉ូដែល bZ4X នឹងចូលមកដល់តំបន់អាស៊ានក្នុងឆ្នាំ២០២២នេះ ក្នុងនោះគឺប្រទេសថៃ ដែលមានសំណាងក្នុងការប្រើប្រាស់រថយន្តនេះ។

លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បានបញ្ជាក់ថា រថយន្តអគ្គិសនីនេះ គឺជាត្រកូល bZ ដំបូង ដែលនឹងចេញលក់នៅឆ្នាំនេះ។ វាត្រូវបានបញ្ចេញដំបូងកាលពីចុងខែតុលា ហើយរំពឹងថានឹងចូលទីផ្សារប្រទេស។

លោកបន្តថា «យើងនឹងព្យាយាមលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន។ ថៃត្រូវបានជំរុញឱ្យក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់ សម្រាប់ការដំឡើងរថយន្តអគ្គិសនីនាពេលអនាគត»។

រថយន្ត bZ4X ត្រូវបានអភិវឌ្ឍឡើងលើគ្រោងឆ្អឹង e-TNGA។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលផលិតបានកម្លាំង ២០៤សេះ និងកម្លាំងរមួល ២៦៥ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៨,៤វិនាទី និងអាចជាន់ដល់ល្បឿនអតិបរមា ១៦០គីឡូម៉ែត្រ/ម៉ោង។ សម្រាប់ប៉ុង២ វាផលិតបានកម្លាំង ២១៧,៥សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ ដែលមានសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៧,៧វិនាទី។

អាគុយរបស់រថយន្ត SUV នេះ ជាប្រភេទលីចូមអ៊ីយ៉ុង មានទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្រ។ វាគាំទ្រដោយដុំសាកលឿនផងដែរ ដោយសាកពី ០ ដល់ ៨០% ចំណាយពេលប្រហែល ៣០នាទី។ សម្រាប់ទីផ្សារអង់គ្លេស រថយន្តនេះមានតម្លៃខុសគ្នាទៅតាម option ដូចខាងក្រោម៖ -Toyota bZ4X Pure ប៉ុង១ តម្លៃ ៥៥ ៦០០ដុល្លារ។

វាបំពាក់កង់ alloy ទំហំ ១៨អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កុងទ័រឌីជីថល ៧អ៊ីញ, កាមេរ៉ារឺយែរ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអាចបញ្ជាពីចម្ងាយ។

-Toyota bZ4X Motion ប៉ុង១ តម្លៃ ៦០ ៦៣២ដុល្លារ និងប៉ុង២ តម្លៃ ៦៤ ០៧៨ដុល្លារ។ វាមានបន្ថែម spoiler ខាងក្រោយ, កញ្ចក់ privacy ខាងក្រោយ, បើកគូទអូតូដោយគ្រាន់តែចុចតេលេ, សេនស័រចូលចត, កម្តៅពូកខាងមុខ និងឆ្នាំងសាកឥតខ្សែ។ វាក៏មានដំបូលប៉ាណូរ៉ាមិច និងបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរ។ -Toyota bZ4X Vision ប៉ុង១ តម្លៃ ៦៣ ១៥០ដុល្លារ និងប៉ុង២ ៦៦ ៦០០ដុល្លារ។

វាមកជាមួយកង់ ២០អ៊ីញ, សេនស័ររឺយែរចូលចតជាមួយមុខងារហ្វ្រាំងស្វ័យប្រវត្តិ, មុខងារជំនួយចូលចតដោយបញ្ជាពីចម្ងាយ, ពូកស្បែក (synthetic leather seat), កម្តៅពូក, កម្តៅដៃចង្កូត, សោឌីជីថល និងបើកគូទអូតូដោយគ្រាន់តែគ្រវីជើង។ -Toyota bZ4X Premiere Edition ប៉ុង២ តម្លៃ ៦៨ ៣១៩ដុល្លារ។ វាបន្ថែមនូវប្រព័ន្ធសំឡេង speaker JBL ៩គ្រាប់៕

ដកស្រង់ពី៖sabay