Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gucci បញ្ចេញស្រោមការពារ តម្លៃ៩៨០ដុល្លារ សម្រាប់កាស Airpods Max

  • Print

Airpods Max គឺជាប្រភេទកាសក្តោបត្រចៀកប្រភេទឥតខ្សែ របស់ក្រុមហ៊ុន Apple ដែលបានចេញលក់ក្នុងតម្លៃដល់ទៅ ៥៤៩ដុល្លារ ភ្ជាប់មកជាមួយស្រោមការពារមួយរាងស្រដៀងកាបូបយួរដៃ។

ថ្មីៗនេះក្រុមហ៊ុន Gucci បានបញ្ចេញស្រោមការពារសម្រាប់កាស Airpods Max មួយនេះ ក្នុងគោលបំណងបង្កើតនូវអារម្មណ៍លាយបញ្ចូលគ្នា រវាងម៉ូតបែបបុរាណ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាថ្មី ស្ថិតក្រោមការឌីហ្សាញដ៏អស្ចារ្យ។

នៅលើសាច់ស្រោមការពារនេះផងដែរ វាក៏មានរំលេចជាមួយនឹងអក្សរជាភាសា Latin « Hodiernum» ដែលមានន័យថា កម្មសិទ្ធនៃបច្ចុប្បន្នកាល។

លើសពីនេះ វត្ថុធាតុដើមដែលយកមកផលិតស្រោមការពារកាស គឺផ្សំឡើងពីសារធាតុមិនប៉ះពាល់បរិស្ថាន។ស្រោមកាសនេះ គឺបានបន្ថែមមកនូវខ្សែស្ពាយមួយ ធ្វើឲ្យវាកាន់តែងាយស្រួលយកតាមខ្លួន ជាងការប្រើប្រាស់ស្រោមការពាររបស់ Apple ស្រាប់។

ចំណុចដែលដូចគ្នានោះ គឺវាក៏មានគន្លិះ សម្រាប់ភ្ជាប់កាស មិនឲ្យជ្រុះចេញដោយងាយៗឡើយ។ស្រោមការពារកាស Airpods Max ដែលផលិតឡើងដោយក្រុមហ៊ុន Gucci នឹងដាក់លក់ក្នុងតម្លៃ ៩២០ដុល្លារ។

តម្លៃមួយនេះ គឺថ្លៃជាងកាសសឹងតែ២ដងទៅហើយ (កាសតម្លៃ ៥៤៩ដុល្លារ) ប៉ុន្តែមិនថ្វីទេ ព្រោះស្រោមកាសនេះ ជាប្រភេទរបស់ប្រើប្រាស់ប្រណិត ផលិតឡើងមកសម្រាប់អ្នកដែលចង់បានភាពឥតខ្ចោះសម្រាប់កាសរបស់គាត់៕

ដកស្រង់ពី៖sabay