Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Aston Martin ចេញឡាន SUV កម្លាំងខ្លាំងបំផុត ស៊ីដាច់ Lamborghini និង Bentley ទៀត

  • Print

នៅទីបំផុត ក្រុមហ៊ុន Aston Martin វបានប្រកាសចេញ SUV កំពូលរបស់ខ្លួនជាផ្លូវការ គឺ Aston Martin DBX707។SUV កំពូលកម្លាំង Aston Martin DBX707 មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 មានកម្លាំងសរុប ៦៩៧សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ ខ្លាំងជាងម៉ូដែល DBX ស្តង់ដារដល់ទៅ ១៥៥សេះ និងកម្លាំងរមួល ២០០ញ៉ូតុនម៉ែត្រឯណោះ។

ជាលទ្ធផល រថយន្ត DBX707 មានកម្លាំងខ្លាំងជាង SUV ណាៗទាំងអស់នៅលើទីផ្សារបច្ចុប្បន្ន រួមទាំង Lamborghini Urus កម្លាំង ៦៤១សេះ និង Bentley Bentayga Speed កម្លាំង ៦២៦សេះ ផងដែរ។

យ៉ាងណាមិញ រថយន្ត DBX707 ប្រើប្រាស់ប្រអប់លេខអូតូ ៩វគ្គ (nine-speed wet-clutch transmission) គួបផ្សំជាមួយនឹងប្រព័ន្ធប៉ុងពីរ និង ប្រព័ន្ធ limited-slip differential ដែលអនុញ្ញាតឲ្យ SUV នេះរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ។

ក្រុមហ៊ុន Aston Martin អះអាងថា SUV កំពូលកម្លាំងនេះអាចរត់ដល់កុងទ័រ ៣១០គីឡូម៉ែត្រក្នុងមួយម៉ោងេណោះ ធ្វើឲ្យវាក្លាយជា SUV ប្រណីតលឿនបំផុត ស៊ីដាច់ទាំង Bentley Bentayga Speed ដែលមានល្បឿន Top Speed ត្រឹម ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Aston Martin DBX707 ត្រូវបានកំណត់ឲ្យចេញលក់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខ ជាមួយនឹងតម្លៃចាប់ពី ២៣២ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាង Lamborghini Urus បន្តិច ប៉ុន្តែធូរថ្លៃជាង Bentley Bentayga Speed៕

ដកស្រង់ពី៖sabay