Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ ភ្ញាក់ផ្អើល ចន ច័ន្ទលក្ខិណា ធ្វើពិធីក្រុងពាលីឡើងវីឡាដ៏ស្កឹមស្កៃ

  • Print

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី គឺលោក ហេង ឡុង បានបង្កើតភាពភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ បន្ទាប់ពីអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីពិធីក្រុងពាលីនៅក្នុងវីឡាដ៏ស្កឹមស្កៃមួយ។

គេនៅមិនទាន់ដឹងថា តើការក្រុងពាលីនេះ ធ្វើឡើងដើម្បីឡើងផ្ទះថ្មី ឬដើម្បីថតរឿងនោះទេ? ប៉ុន្ដែនៅលើគណនីFacebook ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតដោយមានភ្ជាប់សារខ្លីមួយថា៖ “ថ្ងៃនេះជាថ្ងៃដ៏ពិសេស 02.02.2022 ចំថ្ងៃចូលឆ្នាំចិនថ្ងៃទី02ទៀត រាប់ពាន់ឆ្នាំទើបមានម្តង សូមឲ្យគ្រួសារខ្ញុំមានសុខភាពល្អ រកសុីមានបាន លុយហូរចូលដូចទឹកបាក់ទំនប់ និងជោគជ័យគ្រប់ភារកិច្ច”។

Sabay បានព្យាយាមទាក់ទងអ្នកនាង ចន ច័ន្ទលក្ខិណា ដើម្បីលម្អិតព័ត៌មាននេះដែរ ប៉ុន្ដែពុំទាន់មានការឆ្លើយតបពីប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្ដែងស្រីល្បីឈ្មោះរូបនេះនៅឡើយ គិតត្រឹមម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែកុម្ភៈ នេះ។ ក្រោយពីបង្ហោះសារដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកនៅព្រឹកនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនបានចូលរួមអបអរសាទរ និងខ្លះងឿងឆ្ងល់ ថាតើនេះជាពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាង ឬគ្រាន់តែជាការថតរឿងប៉ុណ្ណោះទេ?

ប៉ុន្ដែនៅក្នុងចំណោមComment ទាំងអស់ គេទើបតែឃើញអ្នកនាងចូលឆ្លើយតបនឹងសារជូនពររបស់លោកជំទាវ ហ៊ុន ស៊ីណាត មួយគត់។ នៅក្នុងសារនោះលោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរថា៖ “សូមឲ្យកូនបានសុខ ចម្រើន"។ រីឯអ្នកនាង ចន ច័ន្ទលក្ខិណា បានតបដោយខ្លីវិញថា៖ “សាធុ សាធុ សាធុ អ្នកម្ដាយជាទីគោរព”៕

ដកស្រង់ពី៖Sabay