Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Yoon Chan Young តួក្នុងរឿង All of Us Are Dead ធ្លាប់បោះបង់ក្ដីស្រមៃមួយ មុនក្លាយជាអ្នកសម្ដែង

  • Print

តារាសម្ដែងកូរ៉េខាងត្បូងវ័យ២២ឆ្នាំ Yoon Chan Young កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយ សមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ក្នុងស៊េរីរឿងរបស់ Netflix មានចំណងជើងថា 'All of Us Are Dead' ប្រភេទរឿង K-zombie។

ទន្ទឹមនឹងភាពល្បីល្បាញក្នុងស្នាដៃថ្មី Yoon Chan Young ធ្លាប់បង្ហើបគោលបំណងមួយ ហើយក្ដីស្រមៃនេះលោកប៉ងតាំងតែពីនៅក្មេង ពេលចូលប្រឡូកសិល្បជាលើកដំបូងគឺចង់ក្លាយជាអ្នកចម្រៀង Rep។ Yoon Chan Young រៀបរាប់ក្នុងកិច្ចសម្ភាសអំឡុងឆ្នាំ២០០៨ ថាលោកជាមនុស្សម្នាក់ដែលចូលចិត្តការរ៉េប ហើយលោកក៏ឧស្សាហ៍ច្រៀងរ៉េបជាមួយមិត្តជាញឹកញាប់នៅពេលទំនេរ។

Yoon Chan Young ៖ "ខ្ញុំពិតជាចូលចិត្តការរ៉េបខ្លាំងណាស់ ខ្ញុំគិតចង់បង្ហាញខ្លួនក្នុងកម្មវិធី 'High School Rapper" ប៉ុន្តែខ្ញុំមិនដែលសរសេរអត្ថបទចម្រៀង ឬផលិតបទចម្រៀងប្រកបដោយវិជ្ជាជីវៈនោះទេ ប៉ុន្តែខ្ញុំចង់បង្ហាញមុខក្នុងកម្មវិធី 'High School Rapper'"។

ដោយឡែកបើទោះជាក្ដីស្រមៃចង់ប្រឡូកក្នុងវិស័យ រ៉េប Yoon Chan Young មិនអាចសម្រេចបាននោះទេ ព្រោះថាទេពកោសល្យពីធម្មជាតិនោះគឺផ្នែកសម្ដែង មួយវិញទៀតលោកក៏បានព្យាយាមដុះខាត់ខ្លួនឯងសម្រាប់ផ្នែក រ៉េប នេះ៕

ដកស្រង់ពី៖Sabay