Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបធ្លាយពាក្យចុងក្រោយរបស់ រឿន ណាត ក្នុងថ្ងៃចែកផ្លូវគ្នាជាមួយ ជា ឃាងឈេ

  • Print

អស់រយៈពេលជាង១ឆ្នាំហើយ កញ្ញាឯកចក្រវាលឆ្នាំ២០១៨ និងជាតារាសម្ដែងស្រីរាងតូចច្រឡឹង រឿន ណាត នៅតែអាចខ្ទប់បញ្ហា ឬមូលហេតុពិតប្រាកដ នៃការចែកផ្លូវគ្នាជាមួយតារាម៉ូដែល ជា ឃាងឈេ។

ខណៈដែលអ្នកគាំទ្រនៅតែចង់ដឹងពីមូលហេតុបែកបាក់គ្នា បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍បានមួយឆាវនេះ ឥឡូវសាមីខ្លួនខាងស្រី បានរំលឹកពាក្យមួយឃ្លាក្នុងថ្ងៃចែកផ្លូវគ្នានោះ។ ក្នុងឱកាស រឿន ណាត ចូលរួមក្នុងកម្មវិធី “ជំនួបបវរកញ្ញាចក្រវាលទាំង៤ជំនាន់” កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ កញ្ញាបានបង្ហើបរឿងបែកបាក់នេះតាមរយៈSabay ថា ត្បិតថាកញ្ញា និងលោក ជា ឃាងឈេ បានចែកផ្លូវគ្នាទៅហើយមែន តែកញ្ញានៅតែរីករាយ និងប្រស្រ័យទាក់ទងគ្នាធម្មតា ហើយបើបានថតរឿងជុំគ្នាទៀតក៏មិនជាបញ្ហាអ្វីដែរ ព្រោះកញ្ញា និងអតីតសង្សាបានចែកផ្លូវគ្នាដើរដោយសន្ដិវិធី។

ពេលសួមូលហេតុ នៃការបែកប្រាក់សង្សា។ រឿន ណាត ចាប់ផ្ដើមទម្លាក់ទឹកមុខ ហើយពោលដោយខ្លីថា៖ “ជារួមខ្ញុំអាចនិយាយបានថាមានចំណុចជាច្រើនដែលយើងមិនអាចរស់នៅចុះសម្រុងនឹងគ្នា...ថ្ងៃបែកពីគាត់ហ្នឹង(ជា ឃាងឈេ) ខ្ញុំនិយាយទៅគាត់ថា មួយរយៈហ្នឹងយើងឈ្លោះគ្នាច្រើន អីចឹងយើងគួរដកឃ្លាពីគ្នាទៅ ណាមួយយើងដូចជាហត់រៀងៗខ្លួនហើយ…ចាប់ពីពេលហ្នឹងមកយើងក៏បែកគ្នា"។ ៊៊៊៊៊៊៊៊៊៊៊៊

កញ្ញា រឿន ណាត បានប្រៀបធៀបស្នេហារបស់ខ្លួនទៅនឹងទឹក និងប្រេងដែលមិនអាចរលាយចូលគ្នាបាន ព្រោះម្នាក់ៗសុទ្ធតែមានហេតុផលមិនអាចទទួលយកគ្នា បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍៍បានមួយរយៈពេលខ្លី។ បច្ចុប្បន្នកញ្ញា ថាមិនទាន់មានទំនាក់ទំនងស្នេហាជាមួយបុរសណាផ្សេងទៀតនៅឡើយ ខណៈដែលអតីតសង្សារ គឺលោក ជា ឃាងឈេ ក៏កម្របានជួបគ្នាដែរទាំងក្នុង និងក្រៅការងារសិល្បៈ។

ម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធី “Miss Universe Cambodia” កញ្ញា រឿន ណាត ធ្លាប់បើកចំហទំនាក់ទំនងស្នេហាជាមួួយតារាម៉ូដែលលោក ជា ឃាងឈេ កាលពីចុងឆ្នាំ២០១៩ ពោលគឺនៅក្រោយនាងបានក្លាយជាបវរកញ្ញាតំណាងជាតិចេញទៅប្រកួតទៅប្រទេសថៃ។ កាលណោះ មានអ្នកគាំទ្រមិនតិចទេ បានសរសើរទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់នាងដោយអ្នកខ្លះថា “ស្រីស្រស់ ជួបប្រុសសង្ហា”៕

ដកស្រង់ពី៖Sabay