Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលរួមសោកស្ដាយ! វីៈនិច្ច ទម្លាយមូលហេតុកូនភ្លោះក្នុងផ្ទៃមិននៅជាមួយនាង

  • Print

កាលពីដើមខែមករា ឆ្នាំ២០២២ មានអ្នកគាំទ្រតារាចម្រៀង វីរៈ និច្ច មិនតិចទេបានកោតសរសើរលើការយកចិត្ដទុកដាក់ថែទាំសុខភាពរបស់នាងពីសំណាក់ស្វាមី ក្រោយពីដឹងថាពួកគេមានចំណងដៃរួមគ្នាជាកូនភ្លោះនោះ។

ប៉ុន្ដែនៅថ្ងៃទី៤ ខែកុម្ភៈ នេះ ស្រាប់តែលេចដំណឹងដ៏គួរឲ្យសោកស្ដាយមួយពីគ្រួសារថ្មីថ្មោងនេះ។ នោះ គឺដំណឹងរលូតកូនពីក្នុងផ្ទៃរបស់ វីរៈ និច្ច ប៉ុន្ដែបច្ចុប្បន្ននាងមានសុខភាពល្អធម្មតាទេ ប៉ុន្ដែគ្រូពេទ្យតម្រូវឲ្យថែទាំសុខភាពឲ្យបានល្អ ទើបរយៈពេល៣ខែក្រោយទៀតបានមានឱកាសយកកូនជាថ្មីទៀតបាន។

នៅលើគណនីFacebook របស់តារាចម្រៀង វីរៈ និច្ច បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតនាង និងស្វាមីចំនួន២សន្លឹកថា ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃដ៏គួរឲ្យសោកស្ដាយបំផុត ហើយនាងក៏សុំទោសបងប្អូនដែរ សម្រាប់រយៈពេលជិតកន្លះខែមកនេះដែលនាងខំលាក់បងប្អូនពីបញ្ហាកូនក្នុងផ្ទៃ ព្រោះហេតុផលមិនទាន់អាចទទួលយកបាន។

វីរៈ និច្ច៖ “កូនក្នុងផ្ទៃរបស់ខ្ញុំ(ភ្លោះ) មានដោយចៃដន្យ កូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានជាខ្ញុំស្លៀកពាក់រឹបៗ”។ តារាចម្រៀងល្បីឈ្មោះ វីរៈ និច្ច ទើបតែទម្លាយដំណឹងមានគូរស្រកកាលពីឆ្នាំ២០២១ ដោយមានពិធីចូលចែចូវ និងរៀបចំពិធីមង្គលការក្នុងឆ្នាំតែមួយនោះតែម្ដង។

ក្រោយមក គឺនៅដើមឆ្នាំ២០២២ ស្រាប់តែលេចដំណឹងថា វីរៈ និច្ច មានកូន ហើយកូនក្នុងផ្ទៃនោះគឺជាកូនភ្លោះទៀតផង បន្ទាប់ពីប្រកាសដំណឹងមានកូននេះក៏មានអ្នកគាំទ្រជាច្រើនបានអបអរសាទរយ៉ាងខ្លាំង៕

ដកស្រង់ពី៖Sabay