Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំជួលចិត្ត! សាន ផានិត មិនធ្លាប់ដឹងទេថា ស្វែង សុជាតា ជាអតីតសិស្សអង់គ្លេសរបស់លោកកាលពីមុន

  • Print

បើមិនរំលឹករឿងកាលពីអតីតជាសិស្សអង់គ្លេសរបស់លោកកាលពីមុនក្នុងពេលនេះទេ នោះលោក សាន ផានិត មិនដឹងទេថា តារាសម្តែងដ៏មានទេពកោសល្យ អ្នកនាង ស្វែង សុជាតា ជាកូនសិស្សរបស់លោកឡើយ រហូតធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះរំជួលចិត្តគ្រប់គ្នា។

នៅប៉ុន្មាននាទីមុននេះតារាចម្រៀង សាន ផានិត បានបញ្ចេញវីដេអូមួយ ដែលអ្នកនាង ស្វែង សុជាតា បានរំលឹករឿងកាលពីអតីតនាងជាកូនសិស្សថ្នាក់ភាសាអង់គ្លេសរបស់តារាចម្រៀងលោក សាន ផានិត កាលពីច្រើនឆ្នាំមុន ដោយលោកមិននឹកស្មានថា កាលនោះមានតារាសម្តែងដ៏មានទេពកោសលនិងសមត្ថភាពខ្ពស់ម្នាក់នេះសោះជាកូនសិស្សរបស់លោកក្នុងចំណោមកូនសិស្សទាំងនោះ។

រម្លឹកផងដែរថា កាលពីឆ្នាំ១៩៩២ លោក សាន ផានិត ធ្លាប់ជាអតីតគ្រូភាសារអង់គ្លេស ដែលកាលនោះលោកនៅមានវ័យក្មេងបំផុតនៅសាលាភាសាបរទេស បាណាណា។

បន្ទាប់មកក្នុងឆ្នាំ ១៩៩៨ បានផ្លាស់មកបង្រៀននៅសាលាភាសាបរទេស Universal English School និងចុងក្រោយលោកបង្រៀននៅសាកលវិទ្យាល័យ វ៉េស្ទើន អំឡុងឆ្នាំ២០០៦ ហើយក៏បោះបង់អាជីពនេះ។រហូតមកអំឡុងប្រហែលឆ្នាំ២០១៤ លោកក៏បានទៅសង្ងំបើកសាលាបង្រៀនភាសាអង់គ្លេសនៅខេត្តមណ្ឌលគិរី ដែលសាលានោះមានឈ្មោះថា មជ្ឈមណ្ឌលអេនឌីសម្រាប់វិស័យអប់រំ ឬ Andy Center for Education (ACE) បន្ទាប់មកលោកក៏បានបោះបង់អាជីបនេះរហូតមក ដោយសព្វថ្ងៃលោកកំពុងបើកហាងលក់ស្បែកជើងនៅផ្ទះរបស់លោកនៅតាខ្មៅផងដែរ៕

ដកស្រង់ពី៖Sabay