Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda ចេញ​ម៉ូតូ​អូតូ​ថ្មី ចាក់១លីត្រ ជិះបាន ៨០គ.ម តម្លៃតែ ១៨០០ដុល្លារ

  • Print

ម៉ូតូរាង Cute របស់ Honda ម៉ូដែល Giorno ឆ្នាំ២០២២ ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដោយវាស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី ហើយជាប្រភេទម៉ូតូសន្សំសំចៃបំផុតទៀតផង។

ម៉ូតូអូតូនេះ ប្រើម៉ាស៊ីនចំណុះ ៥០សេសេ ផលិតបានកម្លាំង ៤,៥សេះ និងកម្លាំងរមួល ៤,១ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនតូចបែបនេះ វាមិនធ្វើឱ្យស៊ីសាំងច្រើនឡើយ ពោលគឺចាក់១លីត្រ អាចជិះបានដល់ចម្ងាយ ៨០គីឡូម៉ែត្រឯណោះ នេះបើយើងគិតពីល្បឿនជាមធ្យម ៣០គីឡូម៉ែត្រ/ម៉ោង។

ធុងសាំងរបស់ម៉ូតូនេះ អាចផ្ទុកសាំងបានចំណុះ ៤,៥លីត្រ។Honda Giorno ជាប្រភេទម៉ូតូធុនតូច ដោយមានប្រវែងត្រឹមតែ ១៦៥០មម ទទឹង ៦៧០មម កម្ពស់សរុប ១០៣៥មម (ក្នុងនោះកម្ពស់កែបត្រឹមតែ ៧២០មម ល្មមសម្រាប់មនុស្សដែលមានកម្ពស់ទាប) ជាមួយនឹងទម្ងន់ត្រឹមតែ ៨១គីឡូក្រាម។

ចំណែករូបរាងរបស់វាគឺបែបក្លាស៊ីកដូច Vespa ដែរ ដោយចង្កៀងមុខ និងភ្លើងស៊ីញ៉ូ មានរាងមូល ប៉ុន្តែមានរន្ធសាកថ្ម ហើយឃ្លុបក្រោមកែបក៏មានទំហំធំដែលអាចដាក់ឥវ៉ាន់បានច្រើន។ក្រុមហ៊ុន Honda បានដាក់លក់ម៉ូតូនេះ ក្នុងប្រទេសជប៉ុនដែលមានតម្លៃ ២០៩ ០០០យ៉េន ឬប្រមាណ ១៨០០ដុល្លារ ដែលមានជម្រើសពណ៌ចំនួន៥ ដូចជា ពណ៌ត្នោត បៃតង ផ្កាឈូក ខៀវ និងប្រផេះ៕

ដកស្រង់ពី៖sabay