Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាក្យលើកទឹកចិត្ត Pope ផ្ញើទៅ Bella ពេលប្រកាសថាឆ្លងកូវីដ ធ្វើឲ្យគ្រប់គ្នានឹកដល់ឈុតក្នុងរឿងភ្លាម

  • Print

កំពូលតារាសម្ដែងប្រចាំប្រទេសថៃ Bella Ranee បានប្រកាសថាបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលទ្ធផលតេស្តចេញមកបញ្ជាក់ថា មានសញ្ញា វិជ្ជមាន។

ដំណឹងនេះពិតជាបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមិត្តភ័ក្តិជាច្រើន ដោយម្នាក់សម្ដែងការបារម្ភ បូករួមនឹងពាក្យជូនពរ សង្ឃឹមថានាងឆាប់ជា។ ក្នុងចំណោមអ្នកដែលបាន Comment លើកទឹកចិត្តពីក្រោមសេចក្ដីប្រកាសរបស់ Bella ក៏ឃើញថាក្រៅពីអ្នកគាំទ្រ ក៏នៅមានមិត្តរួមអាជីពជាច្រើននាក់ដែរដូចជា៖ Pope Thanawat, Taew Natapohn, Nine Naphat, Janie Tienphosuwan, Gubgib Sumonthip, Lydia Sarunrat, Noon Ramida, Kalamare, Kao Supasara និងតារាល្បីជាច្រើននាក់ទៀត។

ម្នាក់ៗបានលើកទឹកចិត្តតារាស្រីម្ចាស់តំណែងតួឯក ការ៉ាកេតរូបនេះជាបន្តបន្ទាប់ សង្ឃឹមថានាងនឹងជាសះស្បើយក្នុងពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែអ្នកដែលគេចាប់អារម្មណ៍ជាងគេគឺ ពាក្យលើកទឹកចិត្តរបស់ Pope ដែលបាន Comment ថា៖ «ស៊ូៗ អរចៅ បងនឹងរង់ចាំអរចៅត្រឡប់មកវិញ»។

ឃើញបែបនេះហើយ អ្នកគាំទ្រនឹកឃើញមុនគេដល់រឿង «បុព្វសន្និវាស» ពេលដែលការ៉ាកេតសន្លប់ធំ ហើយតួប្រុសសូត្រធម៌ធ្វើពិធីហៅព្រលឹងត្រឡប់មកវិញ។ ទោះជាយ៉ាងណា ងាកមក Bella Ranee វិញ បច្ចុប្បន្ន នាងកំពុងទទួលការព្យាបាល ហើយរាល់ការងារទាំងអស់ត្រូវផ្អាកជាបណ្ដោះអាសន្នសិន ដោយក្នុងនោះក៏មានការងារថតរឿងជាមួយនឹង Pope Thanawat ដែរ៕

ដកស្រង់ពី៖Sabay