Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំទាន់ស្តាយអី! តោះមកមើល​រូបឡានចាស់ៗអាយុកាលជាង ៣០ឆ្នាំ ផ្តុំគ្នា​នៅកណ្តាល​ក្រុង​ភ្នំពេញ

  • Print

កាលពីចុងសប្តាហ៍កន្លងទៅ Cambodia Classic Automative Club (CCAC) បានរៀបចំដាក់បង្ហាញរថយន្តក្លាស៊ីក និងម៉ូតូស៊េរីចាស់ៗដែលមានអាយុកាលជាង៣០ឆ្នាំជាលើកទី២ ដោយទទួលបានការទាក់ទាញយ៉ាងខ្លាំងទាំងភ្ញៀវជាតិ និងបរទេស។

គួរបញ្ជាក់ថា CCAC ត្រូវបានបង្កើតឡើងនៅក្នុងគំនិតផ្តួចផ្តើមរបស់អ្នកស្រឡាញ់រថយន្តបុរាណ និងម្ចាស់នៅក្នុងក្នុរាជធានីភ្នំពេញ។ ក្នុងនោះ បន្ទាប់ពីការប្រមូលផ្តុំរថយន្តបុរាណលើកដំបូងដោយជោគជ័យក្នុងនៅរាជធានីភ្នំពេញរបស់ CCAC ការជួបជុំលើកទីពីរក៏ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៦កុម្ភៈកន្លងទៅ នៅមុខស្ថានីយរថភ្លើង។ CCAC ជាអង្គការមិនរកប្រាក់ចំណេញដែលមានគោលបំណងប្រមូលផ្ដុំអ្នក ស្រឡាញ់រថយន្តចាស់ៗទាំងអស់នៅកម្ពុជា។

ការចូលរួមក្នុងក្លឹបនេះគឺសាមញ្ញណាស់៖ ធ្វើជាម្ចាស់យានជំនិះចាស់ ដែលមានអាយុកាលយ៉ាងតិច ៣០ឆ្នាំ ហើយការចូលរួមជួបជុំកាន់តែសាមញ្ញជាងមុន មានចំណង់ចំណូលចិត្តពិតប្រាកដ និងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា។ តោះអ្នកដែលខកខានមិនបានចូលរួមផ្ទាល់ ក៏អាចទស្សនាបណ្តុំរូបភាពខាងក្រោមនេះដែរ៖

ដកស្រង់ពី៖sabay